តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ចុះ​ចែក​ថ្នាំ​សម្លាប់សត្វ​ពីងពាង​ក្រហម បំផ្លាញ​ដំឡូង​មី​ប្រជាពលរដ្ឋ​

ថ្ងៃអង្គារ 6 កក្កដា 2021, 16:8

 ​ប៉ៃលិន ៖ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ដឹកនាំ​ម​ន្ទ្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ពិនិត្យមើល​សត្វល្អិត​ចង្រៃ​ស៊ី​បំផ្លាញ​ដំឡូង​មី​របស់​ប្រជាកសិករ​ប្រមាណ ១៨០​ហិកតា នៃ​ផ្ទៃដី​សរុប​ប្រមាណ ៤០០​ហិកតា ដែល​រង​ផលប៉ះពាល់​ចំនួន ០២​ភូមិ​គឺ​នៅ​ភូមិ​អូរ​ខ្ទីង និង​ភូមិ​អូរ​ប្រើស ដែល​ស្ថិតនៅ​សង្កាត់​អូរ​តា​វ៉ៅ ខេត្ត​ប៉ៃលិន​នា​ថ្ងៃទី​០៦ ខែ មិថុនា ឆ្នាំ​២០២០​។​

​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​មានប្រសាសន៍ថា​៖ ក្រោយ​ទទួលដំណឹង អំពី​បញ្ហា​សត្វល្អិត​ចង្រៃ​បាន​បំផ្លាញ​ដំណាំ​ដំឡូង​មី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​តា​វ៉ៅ​ដែលមាន​បរិមាណ​ច្រើន​ហិកតា​ភ្លាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​និង​ក្រុមការងារ​អ្នកជំនាញ ចុះ​ពិនិត្យមើល​ដល់ទី​តាំង​ចម្ការ​សង្កេតឃើញថា​មានការ​ខូចខាត​ហួស​ពី​ការ​ស្មាន​រហូតដល់ ១៨០​ហិកតា នៃ​ផ្ទៃដី​សរុប​៤០០​ហិកតា ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ខ្ទីង​និង​ភូមិ​អូរ​ប្រើស សង្កាត់​អូរ​តា​វ៉ៅ​នេះ ហើយ​យើង​នឹង​ត្រូវអោយ​មន្ត្រី​ជំនាញ​ចុះមក​សិក្សា​បន្ថែមទៀត​ដើម្បី​ទប់ស្កាត់​កុំអោយ​មានការ​ខូច​ជាង​នេះ​។

ឯកឧត្តម​ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​តាម​ជាប្រចាំ​នៅ​បញ្ហា​កសិផល​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ហើយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ក៏ត្រូវ​ចូលរួម​រាយការណ៍​និង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​អោយបាន ច្បាស់លាស់ ដើម្បី​ធ្វើយ៉ាងណា​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អ្នកតំណាងរាស្ត្រ​ក៏បាន​ធ្វើការ​ប្រគល់​ថ្នាំ​សំលាប់​ពីងពាង​ក្រហម​ដែល​បំផ្លាញ​ដំណាំ​ដំឡូង​មីនេះ​ដល់ ប្រជាកសិករ​ផងដែរ​។

​លោក ផាន សុផាន់​ណា​រ៉ា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ពន្យល់​ពី​មូល​ហេតុដែល​បណ្តាលឱ្យ​កើតមាន​សត្វល្អិត​ចង្រៃ ដូចជា​សត្វ​ចៃ​ពីង​ពា​ង្គ​ក្រហម និង​សត្វ​ចៃ​ពណ៌​ស​ស៊ី​បំផ្លាញ​ដំណាំ​ដំឡូង​មីនេះ គឺ​បណ្តាលមកពី​អាកាសធាតុ​ក្តៅ​ភាពរាំងស្ងួត​អូសបន្លាយ​ពេល​យូរ ដូច្នេះ​បងប្អូន​ត្រូវតែ​ប្រ​ញ៉ាប់​បាញ់ថ្នាំ​ដើម្បី​កម្ចាត់​វា ហើយ បន្ទាប់មក​យើង​ប្រើ​ជី ដើម្បី​បំប៉ន់​ដំណាំ​ដំឡូង​មី​របស់​យើង​ឱ្យ​លូតលាស់​ល្អ​ឡើងវិញ តែ​នោះ​វា​អាស្រ័យ​លើទឹក​ភ្លៀង ផងដែរ​។​

​ជាមួយគ្នា​នោះ​តាម​ការប៉ាន់ស្មាន​មកទល់ពេលនេះ ផ្ទៃដី​ផលិតកម្ម​ដំណាំ​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន មាន​ប្រមាណ ១២៩០​ហិកតា កំពុង​ទទួលរង​ផលប៉ះពាល់​ពី​សំណាក់​សមាសភាព​ចង្រៃ​ទទួលរង​ការបំផ្លាញ​ដោយ​ពីងពាង​ក្រហម​មួយ​នេះ​៕​

PLB Banner on article detail

អត្ថបទពេញនិយម