គ្រូពេទ្យ​ចុះ​យក​សំណាក​អាជីវករ​ផ្សារ​ព្រះ​ដាក់ ក្រោយ​វិជ្ជមាន​០១​នាក់ ក្នុងចំណោម​១៧៩​នាក់​

ថ្ងៃអង្គារ 6 កក្កដា 2021, 14:59

​បន្ទាប់ពី​រដ្ឋបាល​ស្រុក​បន្ទាយស្រី សម្រេច​បិទ​ផ្សារ​ព្រះ​ដាក់​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃទី​០៥ ខែកក្កដា ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ប្រជាពលរដ្ឋ ចំនួន​០២​នាក់ មាន​វិជ្ជមាន​កូ​វីដ​១៩ និង​មាន​អ្នកពាក់ព័ន្ធ មួយចំនួន​នៅ​ផ្សារ​ព្រះ​ដាក់​។ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បានឱ្យដឹងថា នៅ​ព្រឹក ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២១​នេះ ក្រុមគ្រូពេទ្យ​បាន​ចុះ​ទៅយក​សំណាក ធ្វើតេស្ត​អ្នក​ពាក់ ព័ន្ធ​ចំនួន​១៧៩​នាក់ និង​បាន​រកឃើញ​វិជ្ជមាន​ម្នាក់ ជា​អ្នកលក់ បន្លែ​នៅ​ផ្សារ​ព្រះ​ដាក់​។​

 

​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២១ បាន​រកឃើញ អ្នក​វិ​ជ្ជ មាន​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​១៤៤​នាក់ ជាសះស្បើយ​ចំនួន​២៥​នាក់ និង​ស្លាប់​ចំនួន​១​នាក់​។ ក្នុង នោះ ចំនួន​ពីរ​ករណី​ត្រូវបាន​រកឃើញ​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារ​ព្រះ​ដាក់​។​

គ្រូពេទ្យ​ចុះ​យក​សំណាក​អាជីវករ​ផ្សារ​ព្រះ​ដាក់ ក្រោយ​វិជ្ជមាន​០១​នាក់ ក្នុងចំណោម​១៧៩​នាក់​

PLB Banner on article detail