កំពូល​តារា​សម្ដែង Bollywood ឥណ្ឌា Aamir Khan លែងលះ​ជាមួយ​ប្រពន្ធ

ថ្ងៃច័ន្ទ 5 កក្កដា 2021, 15:7

កំពូល​តារា​សម្ដែង Bollywood របស់​ឥណ្ឌា លោក Aamir Khan និង​ភរិយា​ដែលជា​អ្នកដឹកនាំ និង​ផលិត​ខ្សែភាពយន្ដ លោកស្រី Kiran Rao បានប្រកាស​ចែកផ្លូវ​គ្នា​ហើយ បន្ទាប់ពី​បានរួម​រស់នៅ​ជា​ប្ដី​ប្រពន្ធ​អស់​រយៈពេល​១៥​ឆ្នាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន BBC នៅ​ថ្ងៃ​សុក្រ ទី​០៤ ខែកក្កដា ឆ្នាំ​២០២១​។​

 

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ ទី​០៣ ខែកក្កដា​កន្លងទៅ លោក Aamir Khan និង​លោកស្រី Kiran Rao បានបញ្ជាក់​ថា​អ្នក​ទាំង​២ នឹង​បន្ត​ចិញ្ចឹម​បីបាច់​ថែរក្សា​កូនប្រុស​ជាមួយគ្នា ហើយនឹង​បន្តធ្វើ​ការ​លើ​គម្រោង​នានា​ដែល​កំពុង​សហការគ្នា​។​

 

​លោក Aamir Khan និង​លោកស្រី Kiran Rao មិនបាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​លែងលះគ្នា​ឡើយ ដោយ​គ្រាន់តែ​សង្កត់ធ្ងន់​អ្នក​ទាំង​២ ចង់​ចាប់ផ្ដើម​ជីវិត​ថ្មី​ដោយ​មិនមែនជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ប៉ុន្តែ​ក្នុងនាម​ជា​ឪពុកម្ដាយ​៕​

កំពូល​តារា​សម្ដែង Bollywood ឥណ្ឌា  Aamir Khan លែងលះ​ជាមួយ​ប្រពន្ធ
កំពូល​តារា​សម្ដែង Bollywood ឥណ្ឌា  Aamir Khan លែងលះ​ជាមួយ​ប្រពន្ធ
កំពូល​តារា​សម្ដែង Bollywood ឥណ្ឌា  Aamir Khan លែងលះ​ជាមួយ​ប្រពន្ធ

PLB Banner on article detail

អត្ថបទពេញនិយម