លទ្ធផល​នៃ​ការនាំចេញ​កសិផល ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១

ថ្ងៃពុធ 30 មិថុនា 2021, 21:0

​នៅក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១​នេះ ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ដែល​អគ្គនាយកដ្ឋាន​កសិក​ម្ម​ទទួល បាន​ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ (National Phytosanitary Database) មាន​បរិមាណ​សរុប ៤ ៤៥៤ ៥០៥,៣៣ តោន ទៅកាន់​ទិសដៅ ៦២​ប្រទេស គឺមាន​ការកើនឡើង​ចំនួន ២ ០៤១ ៩៨២,៧២ តោន​ស្មើនឹង ៨៤,៦៤%
​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែល​ទទួលបាន​ត្រឹមតែ ២ ៤១២ ៥២២,៦១ តោន​។ កសិផល​សំខាន់ៗ​ដែល​បាន​នាំចេញ​មាន​ដូចខាងក្រោម​៖  
១- ការនាំចេញ​អង្ករ​

​បរិមាណ​អង្ករ​នាំចេញ​មាន​ចំនួន ២៨០ ៤៥០​តោន មានការ​ថយចុះ​ចំនួន ១១៧ ២១០​តោន (-២៩,៤៧%) បើ​ធៀប​នឹង​បរិមាណ​នាំចេញ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៣៩៧ ៦៦០​តោន​

​ការនាំចេញ​អង្ករ​ក្នុង​ខែមិថុនា ឆ្នាំ​២០២១ មាន​ចំនួន ៤៧ ៤១៩​តោន កើនឡើង​ចំនួន ៥ ៨៥៦​តោន (១៤,០៩%) បើ​ធៀប​នឹង​ខែមិថុនា ឆ្នាំ​២០២០ ដែលមាន​ចំនួន ៤១ ៥៦៣​តោន​

​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​មាន​ចំនួន ១៩១ ៤៩២​តោន ស្មើនឹង ៦៨,២៨% អង្ក​រស​គ្រប់​ប្រភេទ​មាន​ចំនួន ៨៣ ៦៨៣​តោន ស្មើនឹង ២៩,៨៤% និង​អង្ករ​ចំហុយ​មាន​ចំនួន ៥ ២៧៥​តោន ស្មើនឹង ១,៨៨%

​អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ចំនួន​២០​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ៦៧ ១៣៦​តោន (​ថយចុះ​ចំនួន ៦៨ ៤៤០​តោន ស្មើនឹង -៥០,៤៨%) ទិសដៅ​ប្រទេស​ចិន​មាន​បរិមាណ​សរុប​ចំនួន ១៤៣ ២៩៣​តោន (​ថយចុះ​ចំនួន ៤ ៦៥៦​តោន ស្មើនឹង -៣,១៥%) ទិសដៅ​អាស៊ាន​ចំនួន ៥​ប្រទេស មាន​បរិមាណ​សរុប​ចំនួន ២៧ ១៣៦​តោន​(​ថយចុះ​ចំនួន ២៥ ៨៥១​តោន ស្មើនឹង -៤៨,៧៩%) និង​ទិសដៅ​ដទៃទៀត​ចំនួន​២១​ប្រទេស មាន​បរិមាណ​សរុប ៤២ ៨៨៥​តោន (​ថយចុះ​ចំនួន ១៨ ២៦៣​តោន ស្មើនឹង -២៩,៨៧%)

​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៥៦​ក្រុមហ៊ុន ហើយ​បរិមាណ​អង្ករ​ដែល​បាន​នាំចេញ​ដោយ​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ មាន​រហូតដល់ ២០៣ ៨៤៧​តោន (៧២,៦៩%) និង​ក្រុមហ៊ុន​៤៦​ដទៃទៀត​បាន​នាំចេញ​ត្រឹមតែ ៧៦ ៦០៣​តោន (២៧,៣១%)​។​
២- ការនាំចេញ​ស្រូវ​
​ការនាំចេញ​ស្រូវ​មាន​ចំនួន ១ ៦៩២ ៨១៣​តោន ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ទៅកាន់​ប្រទេស​វៀតណាម​និង​ប្រទេស​អារ៉ាប់​រួម (​មាន​វិញ្ញាបនបត្រ​ភូតគាម​អនាម័យ​ចំនួន ៩០៣ ១៥២,៥២​តោន​) ដែលមាន​ការកើនឡើង​ចំនួន ៧០៩ ៣០៥​តោន (៧២,១២%) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ដែលមាន​ចំនួន ៩៨៣ ៥០៨ តោន​។​
៣- ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​
​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ មាន​ចំនួន ៣ ២៧០ ៩០២,៨១ តោន
​កើនឡើង​ចំនួន ១ ២៥៦ ០៤០,២០ តោន ស្មើនឹង ៦២,៣៤% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០ ដែលមាន​ចំនួន ២ ០១៤ ៨៦២,៦១ តោន ដែល​ក្នុងនោះ​រួមមាន​៖

​ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១ ២៣៥ ១០៣,១២ តោន  (​កើនឡើង​ចំនួន ១៩,២៤%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៨៣៥ ៣០០ តោន ប្រទេស​វៀតណាម​ចំនួន ៣៨០ ១៥១,៥៦ តោន និង​ប្រទេស​ចិន​ចំនួន ១៩ ៦៥១,៥៦ តោន​

​ដំឡូង​មី​ស្រស់ មាន​ចំនួន ៣៥៨ ៨០០ តោន (​ថយចុះ​ចំនួន -១១,៧៥%)  ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ថៃ​ចំនួន ៦៥ ០០០ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៩៣ ៨០០ តោន​

​ម្ស៉ៅ​ដំឡូង​មី​មាន​ចំនួន ១៥ ៩០៣,៦៤ តោន (​កើនឡើង​ចំនួន ១៥,៩៥%) ក្នុងនោះ​នាំចេញ​ទៅ​ប្រទេស​ចិន​ចំនួន ១៤ ១៩១ តោន ប្រទេស​អ៊ីតាលី​ចំនួន ៥២,៨៤ តោន ប្រទេស​ណេ​ដឺ​ឡេ​ន​ចំនួន ១១៤ តោន ប្រទេស​ថៃ​ចំនួន ១ ៣៧៥,៨ តោន និង​សហរដ្ឋអាមេរិក​ចំនួន ១៧០ តោន​

​កាកសំណល់​ដំឡូង​មី​មាន​ចំនួន ៤ ៣២៣ តោន (​ថយចុះ​ចំនួន -៣៤,៣៦%) នាំ​ចេញទៅ​ប្រទេស​ចិន​

​គ្រាប់ស្វាយចន្ទី​មាន​ចំនួន ៨៤៣ ២៤៣,២៦ តោន (​កើនឡើង​ចំនួន ៣៣៦,៤៣%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ៣ ៥៩០,៨៣ តោន ប្រទេស​ឥណ្ឌា​ចំនួន ១៧ តោន ប្រទេស​ជប៉ុន​ចំនួន ៣៣,៤៨ តោន ប្រទេស​កូរ៉េ​ចំនួន ២,០២ តោន ប្រទេស​ឡាវ​ចំនួន ២ តោន ប្រទេស​អារ៉ាប់​ចំនួន ០,៥១ តោន ប្រទេស​តូ​ហ្គោ​ចំនួន ០,០១ តោន ប្រទេស​ថៃ​ចំនួន ៣ ១៤៧,៤០ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម​ចំនួន ៨៣៦ ៤៥០ តោន​

​គ្រាប់ពោត មាន​ចំនួន ១៤០ ៦៦៩,១៣ តោន (​កើនឡើង​ចំនួន ១៧៦,៤៤%) នាំ​ចេញទៅ​ប្រទេស​បង់​ក្លា​ដេ​ស​ចំនួន ៤២ តោន ប្រទេស​កូរ៉េ​ចំនួន ២១ តោន កោះ​តៃវ៉ាន់​ចំនួន ៦៧៦,១៣ តោន ប្រទេស​ថៃ​ចំនួន ៤២ ៣៥០​តោន និង​ប្រទេស​វៀតណាម​ចំនួន ៩៧ ៥៨០ តោន​

​គ្រាប់​សណ្តែកបាយ មាន​ចំនួន ១៨ ៥៨០ តោន (​កើនឡើង​ចំនួន ៥៨៥,៦៧%) នាំ​ចេញទៅ​ប្រទេស​វៀតណាម​

​គ្រាប់​សណ្តែកសៀង មាន​ចំនួន ១៧ ៧៥០,០៤ តោន (​កើនឡើង​ចំនួន ១០០%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៧ ០៥០​តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ១០ ៧០០ តោន                         

​ផ្លែ​ចេក​ស្រស់​មាន​ចំនួន ២៣៧ ០៩៩,៥ តោន (​កើនឡើង​ចំនួន ៦៨,៦៧%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ២១១ ០៧៩ តោន ប្រទេស​ជប៉ុន​ចំនួន ៤២៦,៦៦ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ៤៨០,៤៨ តោន និង​ប្រទេស​វៀតណាម​ចំនួន ២៥ ១១៣,៣៦ តោន             

​ផ្លែ​ក្រូចថ្លុង​មាន​ចំនួន ២៤ ៨៦៨,៤៤ តោន (​កើនឡើង​ចំនួន ១១៨,១៤%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ២៤ ៨០៤ តោន និង​ប្រទេស​វៀតណាម​ចំនួន ៦៤,៤៤ តោន​

 ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៥៩ ៧៧៨,៥៥ តោន (​កើនឡើង​ចំនួន ២៤៥,៨៤%) នាំ​ចេញទៅ​ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន ប្រទេស​ថៃ​ចំនួន ២០ ៩៦៩,២៨ តោន ប្រទេស​វៀតណាម​ចំនួន ១៣៨ ៤០៦,៦៨ តោន និង​ប្រទេស​ចិន​ចំនួន ២១១,២២ តោន                   

​ដំណាប់​ស្វាយ​មាន​ចំនួន ១២ ៧៦៨,៦១ តោន (​កើនឡើង​ចំនួន ១៩៨,៦០%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ១០ ៤៧៦,០៩ តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០ តោន ប្រទេស​កូរ៉េ​ចំនួន ១៣,៧៩ តោន ប្រទេស​ហ្វីលីពីន ចំនួន ៦៤៧,២៩ តោន ប្រទេស​ថៃ​ចំនួន ១ ០២០,៦១ តោន សហរដ្ឋអាមេរិក​ចំនួន ៥,៣៩ តោន ប្រទេស​វៀតណាម ចំនួន ៧៦,៨០ តោន និង​ចក្រភព​អង់គ្លេស ១៦,១៤ តោន​

​ទឹក​ស៊ី​រ៉ូ​ស្វាយ​មាន​ចំនួន ៤ ០៦៩,៦២ តោន (​កើនឡើង​ចំនួន ៨០,៧៥%) នាំ​ចេញទៅ​ប្រទេស​ចិន​មាន​ចំនួន ១៤៨ តោន និង​ប្រទេស​ហ្វីលីពីន​ចំនួន ៣ ៩២១,៦២ តោន

​ដូងប្រេង​មាន​ចំនួន ២៤ ៤១៦,៦៩ តោន (​កើនឡើង​ចំនួន ៨,៦៦%) នាំ​ចេញទៅ​ប្រទេស​ឥណ្ឌា​ចំនួន ២០ ០១៦,៦៩ តោន និង​ប្រទេស​ម៉ាឡេស៊ី​ចំនួន ៤ ៤០០ តោន​

​ម្រេច​មាន​ចំនួន ១៤ ៥៦១,៦២ តោន (​កើនឡើង​ចំនួន ៣៩៨,៧៦%) នាំ​ចេញទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ១០,៦៣ តោន ប្រទេស​កាណាដា​ចំនួន ០,៥២ តោន សាធារណរដ្ឋ​ឆេ​ក​ចំនួន ៦,១០ តោន ប្រទេស​បារាំង​ចំនួន ១៩,០១ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ១៦០,៥៧ តោន ប្រទេស​ឥណ្ឌា​ចំនួន ៤២ តោន ប្រទេស​ជប៉ុន​ចំនួន ២,៥៨ តោន ប្រទេស​កូរ៉េ​ចំនួន ១,៥៥ តោន ប្រទេស​ប៉ូឡូញ​ចំនួន ៧,០៩ តោន ប្រទេស​រុស្សី​ចំនួន ០,៣១ តោន ប្រទេស​ស៊ុយ​អ៊ែត​ចំនួន ១,២៩ តោន ប្រទេស​ស្វី​ស​ចំនួន ០,៤៨ តោន កោះ​តៃវ៉ាន់​ចំនួន ១៥ តោន ប្រទេស​អង់គ្លេស​ចំនួន ១,២៤ តោន ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០១ តោន សហរដ្ឋអាមេរិក​ចំនួន ១,៧៥ តោន និង​ប្រទេស​វៀតណាម​ចំនួន ១៤ ២៩១,៤៩ តោន​

​ថ្នាំជក់​មាន​ចំនួន ៨៧៩,៨៥ តោន (​ថយចុះ​ចំនួន -៥៥,៩១%) នាំ​ចេញទៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន​១៩,៨២ តោន ប្រទេស​អាល្លឺម៉ង់​ចំនួន ០,០០១ តោន ប្រទេស​ហុង​គ្រី​ចំនួន ១៩,៨០ តោន ប្រទេស​ឥណ្ឌូនេស៊ី​ចំនួន ០,០២ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ០,០១ តោន និង​ប្រទេស​វៀតណាម ១ ៦៦០ តោន​

​បន្លែ​ចម្រុះ​មាន​ចំនួន ៤៤,៩២ តោន (​ថយចុះ​ចំនួន -២៨,៥១%) នាំ​ចេញទៅ​ប្រទេស​បារាំង​

​ម្ទេស​ស្រស់​មាន​ចំនួន ៦៤ ៩០៧,១២ តោន (​កើនឡើង​ចំនួន ៨៣,៤៧%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៦៤ ៩០៧,១២ តោន និង​ប្រទេស​អារ៉ាប់​រួម​ចំនួន ០,០០២ តោន​

​ម្ទេស​ក្រៀម មាន​ចំនួន ៩០០,២២ តោន (​ថយចុះ​ចំនួន -២៤,៩៨%) នាំ​ចេញទៅ​ប្រទេស​ថៃ​ចំនួន ៩០០ តោន ប្រទេស​ប៊ែ​ល​ហ្សិ​ក​ចំនួន ០,២១ តោន និង​ប្រទេស​កាណាដា​ចំនួន ០,០១ តោន និង​

​ផលិតផល​ចំនួន ៦២ មុខ ផ្សេងទៀត មាន​ចំនួន ៩១ ៤១៥,៦៨ តោន​។​
៤-​តម្លៃ​នៃ​ការនាំចេញ​កសិផល​
​ការប៉ាន់ស្មាន​តម្លៃ​ដែល​ទទួលបាន​ពី​ការនាំចេញ​កសិផល (​ឯក​តា​តម្លៃ​ផ្អែក​តាម​វិ​ក័យ​ប​ត្រ​របស់​អ្នក​នាំចេញ​) មាន​ចំនួន ២ ៥៧១ ១៦៩ ៦៣៩,៣៩ ដុល្លា​អាមេរិក ដែល​ក្នុងនោះ​៖

​ការនាំចេញ​អង្ករ​មាន​ចំនួន ២៣៧ ៥៤១ ១៥០ ដុល្លា​អាមេរិក

​ការនាំចេញ​ស្រូវ​មាន​ចំនួន ២៧៩ ៣១៤ ១៤៥ ដុល្លា​អាមេរិក

​ការនាំចេញ​កសិផល​ក្រៅពី​ស្រូវ​-​អង្ករ​មាន​ចំនួន ២ ០៥៤ ៣១៤ ៣៤៤,៣៩ ដុល្លា​អាមេរិក​។
៥-​សន្និដ្ឋាន​
​ការនាំចេញ​កសិផល​ស​រុ​ប​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២១ មាន​កំណើន​ចំនួន ៨៤,៦៤% ក្នុងនោះ​កសិផល ក្រៅពី​អង្ករ​មានការ​កើនឡើង​ចំនួន ១០៧,១៦% រីឯ​ការនាំចេញ​អង្ករ​មានការ​ថយចុះ​ចំនួន -២៩,៤៧% ដោយសារ​កង្វះ​ទូរ​កុង​តេ​ន័​រ តម្លៃ​ដឹកជញ្ជូន​កើនឡើង និង​តម្លៃ​អង្ករ​នៅ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ពិសេស​សហគមន៍​អឺរ៉ុប​។​

លទ្ធផល​នៃ​ការនាំចេញ​កសិផល ក្នុង​រយៈពេល​៦​ខែ ឆ្នាំ​២០២១

PLB Banner on article detail