ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ

ថ្ងៃពុធ 30 មិថុនា 2021, 14:21

(​ប៉ៃលិន​) កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE) នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានរៀបចំ​ពិធី​ប្រគល់​ទុន​សហ​វិនិយោគ​សម្រាប់​បណ្តុំ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​ជូន​ដល់​បណ្តុំ​អាជីវកម្ម ចិញ្ចឹម​ឃ្មុំ​សហគមន៍​ព្រៃឈើ​ភ្នំ​ដោះ​ក្រមុំ ដែលមាន​គ្រូ​សារ​គោលដៅ​ជា​សមាជិក​សរុប​៤០​គ្រូ​សារ ស្ថិតនៅ​ភូមិ​បុ​ស្អំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​អនុ​កម្មវិធី ASPIRE លោក ឡាយ ពិសិដ្ឋ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក លោកស្រី ទីប្រឹក្សា​កម្មវិធី អា​ស្បាយ (ASPIRE) ។​

 

​ក្នុង​ឳ​កាស​នេះដែរ លោក​សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម បាន​សំណេះសំណាល​ថ្លែង​ជម្រាបជូន ទៅកាន់​សមាជិក​បណ្តុំ​អាជីវកម្ម​ពី សកម្មភាព​សំខាន់​របស់​កម្មវិធី​អា​ស្បាយ គឺ​ផ្សព្វផ្សាយ​បច្ចេកទេស​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ឲ្យ​កសិករ​យើង​ចេះ​អនុវត្ត​ការងារ​កសិកម្ម តាម​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​ផង​។​

 

​លោក​ប្រធាន​មន្ទីរ​ក៏បាន​ណែនាំ​ដល់​បណ្តុំ​អាជីវកម្ម ពិសេស​ក្រុមការងារ​ដឹក​ជ​ញ្ចូ​ន​ឃ្មុំ​ត្រូវខិតខំ​យកចិត្តទុកដាក់ ក្នុងការ​ចិញ្ចឹម​ឃ្មុំ និង​មាន​ផែនការ​ពង្រីក​ផលិតកម្ម​ពី​១៧​ធុង ទៅ​៣០​ធុង នា​ដំណាច់ឆ្នាំ​២០២១​ដោយ​អនុវត្តតាម​បច្ចេកទេស ដែល​បាន​ណែនាំ​បង្ហាត់បង្ហាញ​កន្លងមក​។​ក្នុង​បរិបទ​កូ​វីដ ១៩ នាពេល​បច្ចុប្បន្ននេះ តម្រូវការ​ទឹកឃ្មុំ ពិត​ជាមាន​តម្រូវការ​ខ្ពស់ ព្រោះថា​ទឹកឃ្មុំ​ជា​ឱសថ​ដែលមាន​នៅក្នុង​ផ្ទះ​ជា​ចាំបាច់​។​

 

​លោក ឡាយ ពិសិដ្ឋ នាយរង​ខ័​ណ្ឌ​រដ្ឋបាល​ព្រៃឈើ បាន​ណែនាំ​ដល់​សមាជិក​នៃ​បណ្តុំ​អាជីវកម្ម​ចឹ​ញ្ចឹ​ម​ឃ្មុំ​ជួយ​មើលថែទាំ​អោយបាន​ល្អ និង​រក​ទីតាំង​ចំការ​ឈើ​ហូប​ផ្លែ​ដែលមាន​ផ្កា​ច្រើន​ដើម្បីអោយ​ឃ្មុំ​ក្រេប​ឆាប់​ទទួលបាន​ទឹកឃ្មុំ​នៅពេល​ខាងមុខនេះ​ឆាប់ៗ និង​សំណូមពរ​អោយ​សមាជិក​សហគមន៍​ចូលរួម​ដោយ​ភាព​ទទួលខុសត្រូវ និង​ឆ​ន្ទះ​ខ្ពស់​។ លោក​បាន​រំពឹងទុក​ថា បណ្តុំ​អាជីវកម្ម​យើង​នឹងមាន​លទ្ធភាព​ប្រមូល​ទឹកឃ្មុំ ប្រមាណ​៥០០​គ​.​ក្រ ទៅ ១ ០០០​គ​.​ក្រ (​ប្រមាណ​៤០០​លីត្រ​-៧០០​លីត្រ​) ក្នុង​រយៈពេល​មួយឆ្នាំ ។​

 

​គួរបញ្ជាក់​ផងដែរ​ថា បណ្តុំ​អាជីវ​កម្មនេះ​ត្រូវបាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ពី​បច្ចេកទេស​នៃ​ការចិញ្ចឹម​ឃ្មុំ មុននឹង​ទទួល​ទទួលបាន​ទុន​សហ​វិនិយោគ ជា​ធាតុ​ចូល​ដូចជា (១). ពូជ​ឃ្មុំ​ចំនួន​១៧​ធុង (២).​ឧបករណ៍​សម្ភារៈ​ចិញ្ចឹម​ឃ្មុំ​៖​អាវ​២ មួក​២ ធុង​បាញ់​ផ្សែង​១ និង​ធុង​វ៉ៃ ចម្រាញ់​ទឹកឃ្មុំ​១៕​

ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ
ការចិញ្ចឹម​ឃ្មុំ​លក្ខណៈ​អាជីវកម្ម ក្នុង​សហគមន៍​ព្រៃឈើ​ខេត្ត​ប៉ៃលិន តាម​តម្រូវការ​ទីផ្សារ​ទឹកឃ្មុំ

PLB Banner on article detail

អត្ថបទពេញនិយម