នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសបិទការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុង(ព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ) ជាបណ្តោះអាសន្នសម្រាប់រយៈពេល២សប្តាហ៍ដោយគិត ចាប់ពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយមានគោលបំណងធានា ដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនអោយ ឆ្លងរាល ដាលទៅតំបន់ផ្សេងទៀតរហូតមានការចេញសេចក្តីសម្រេចជាថ្មី ៕ដោយ តាំង ហូ