ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​

ថ្ងៃព្រហស្បតិ៍ 24 មិថុនា 2021, 10:42

​សៀមរាប​÷​ក្រោយពី​ទទួល​សេចក្តី​រាយ​ការ​ណ៌​ពី​មន្ត្រី​ថ្នាក់ក្រោម​នឹងមាន​ការយកចិត្តទុកដាក់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប​បានដាក់​ប​ញ្ជា​អោយ លោក​ឧ​ត្ត​ម​សេនីយ៍ ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ ស្នងការរង​បាន​បើក​កា​រសើប​អង្កេត​ដោយមាន​ការដឹកនាំ​កំលាំង​បញ្ជា​ផ្ទាល់ លោក​វរសេនីយ៍ទោ សុខ ម៉េង​អ៊ាង នាយការិយាល័យ​នគរបាល ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នឹងមាន​ការចូល​រួមសហកា​រលោក​វិ​រ​សេនីយ៍​ទោ ដា ចំរើន អធិការ​នគ​បាល​ក្រុង​បានដាក់​បទបញ្ជា​អោយ​មន្ត្រី​មូល​ដ្ធា​ន​ធ្វើការ​ស្រាវជ្រាវ​នឹង​សើ​ប​អង្កេត​​ជុំវិញ​ពាក្យ​ប្តឹង​ចោល​គាស់​ផ្ទះ​របស់​ស្ត្រី​ម្នាក់ ឈ្មោះ បឿ ឈុន​នី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ នៅផ្ទះ​ស្ថិត​ភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​-​ខេត្តសៀមរាប​។​

 

​នៅ​ថ្ងៃទី ១៣​ខែមិថុនា​ឆ្នាំ​២០២១ ជនរងគ្រោះ បាន​ចាក់សោ​ទ្វា​ផ្ទះ​ទុកចោល ហើយ​ទៅ​មើល​ម្តាយ​ឈឺ នៅ​ខេត្ត​ត្បូងឃ្មុំ លុះ​រហូតដល់​ថ្ងៃ ទី ២៣​ខែមិថុនា​ឆ្នាំ​២០២១ ជនរងគ្រោះ បាន​ត្រឡប់មកផ្ទះ វិញ ក៏​ឃើញ​ផ្ទះ​មាន​ស្នាម​គាស់ និង​រ៉ើ​កកាយ ក្នុង​បន្ទប់ដេក​របស់គាត់ ដោយ​បាត់បង់  ប្រាក់​ដុល្លារ ចំនួន 12400 ដុល្លារ ខ្សែ​កមាស ០១​ខ្សែ ទម្ងន់ 01​តម្លឹង (​ទ្រព្យសម្បត្តិ​ទាំ​អស់​របស់ ជនរងគ្រោះ​ក្នុង​ស្រោមខ្នើយ​ក្នុង​បន្ទប់ដេក ) បន្ទាប់មក​ក៏​ប្តឹង​រាយការណ៍​ជូន​សម្ថ​កិច្ច​តែម្តង ។​

 

​ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ហើយ កម្លាំង​សមត្ថកិច្ច​បាន​រាយ​ការ​ជួន​លោ​កង​ស្នងការ​ដើម្បី​បើក​សើ​ប​អង្កេត​មិនបាន​ប៉ុន្មាន​ម៉ោង​កំលាំង​ជំនាញ​បានដាក់​ការសង្ស័យ​ទៅលើ​ឈ្មោះ​យ៉ែម សំណាង (​ត្រូវជា​ប្តី​ចុង​របស់​ជនរងគ្រោះ​)​ត្រូវបានធ្វើ​ការឃាត់ខ្លួន​នៅវេលា​ម៉ោង​១៥​នឹង​០០​នាទី​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២១​យកមក​សាកសួរ​។​

 

​ជនសង្ស័យ បាន​ឆ្លើយ​សារភាពថា : គាត់​ពិតជា បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រពន្ធចុង ពិតប្រាកដ​មែន ។​តាម​ចំ​ម្លើ​យ​សា​ភាព​ជនសង្ស័យ​នៅវេលា​ម៉ោង ១០ និង ០០​នាទី​ព្រឹក ថ្ងៃទី ១៩​ខែមិថុនា​ឆ្នាំ​២០២១ ដោយ​ឃើញ​ជនរងគ្រោះ មិន​នៅផ្ទះ ( ប្រពន្ធចុង​របស់គាត់ ) ជនសង្ស័យ​ក៏បាន​ចូលធ្វើ​សកម្ម ភាព​ដោយ​យក​ដង្កាប់ កាត់​ស័ង្កសី​បង្អួច ហើយ​លូក ដៃ​បើក​គន្លឹះទ្វារ​ចូ​បន្ទប់​ជនរងគ្រោះ ហើយ​ធ្វើ​សកម្មភាព លួច​យកប្រាក់​ដុល្លា​ចំនួន 11200$ និង ខ្សែ​កមាស ១​ខ្សែ​មិនដឹង​ទម្ងន់ ដើម្បី​យកប្រាក់​ទៅ​ទិញ​រថយន្ត​ក្រោយ​ពេលធ្វើ​សកម្មភាព​ហើយ​ជន​ស្ស័​យ​បាន​យកប្រាក់​នឹង​ខ្សែក​ផ្ញើ​ទៅអោយ​ប្រពន្ធដើម​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

 

​កំលាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​តុលាការ​សាលាដំបូង​ខេត្តសៀមរាប​ចាប់​ការ​ទៅតាម​នីតិវិធី​ច្បាប់​។​ដោយ តាំង ហូ​

ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​
ប្រពន្ធចុង​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ស្រុក​ប្តី​ចុង​លួច​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​អស់​

PLB Banner on article detail

អត្ថបទពេញនិយម