អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់សីលា​

ថ្ងៃពុធ 23 មិថុនា 2021, 23:1

​ព្រឹក​ថ្ងៃ​ពុធ ១៤​កើត ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​អមដំណើរ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការចាក់​វ៉ាក់សាំង ជូន​ដល់​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី តាម​បណ្តា​គោលដៅ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រៃនប់ និង​ស្រុក​កំពង់សីលា នៃ​ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា អ្វី​ជាការ​ប្ដេជ្ញាចិត្ត នៃ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ដើម្បី​បង្កើន​ភាពស៊ាំ​ដល់​រាងកាយ​របស់​ប្រជាពលរដ្ឋ​យើង ឱ្យមាន​សុខភាព​មាំមួន តាម​អង្គការ​សុខភាព​ពិភពលោក​ឱ្យដឹងថា ជម្រើស​ល្អ​បំផុត​នៃ​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​រាតត្បាត​កូ​វីដ​-១៩​នេះ​គឺ​៖

​ទី​១ ការចាក់​វ៉ាក់សាំង ដែល​បណ្តា​ប្រទេស​នៅលើ​ពិភពលោក កំពុង​ប្តេជ្ញាចិត្ត​សម្រុក​ខិតខំ​រក​វ៉ាក់សាំង​មកចាក់​ជូន​ប្រជាពលរដ្ឋ​ប្រទេស​រៀងៗ​ខ្លួន​ដើម្បី​ឱ្យមាន​ភាពស៊ាំ​។

​ទី​២ អ្នកវិទ្យាសាស្ត្រ​កំពុង​ខិតខំ​ស្រាវជ្រាវ​រក​ឱសថ​សម្រាប់​ការព្យាបាល​បន្ថែមទៀត អនាគត​វ៉ាក់សាំង​ក៏មាន ឱសថ​ព្យាបាល​ក៏មាន អាច​ក្លាយជា​ធម្មតា​នៃ​ជំងឺ​ដូច​ជំងឺ​ដ៏​ទៃ​ផ្សេងៗ​ទៀត ចំពោះមុខ​យើង​គ្មាន​ជម្រើស​ណា​ក្រៅពី​ការខិតខំ​ជម្រុញ​ការចាក់​វ៉ាក់សាំង ព្រោះ​វា​អាចជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ទោះបី​វា​មានការ​ឆ្លង​ក៏​អ្នកជំងឺ​មិន​ធ្ងន់ធ្ងរ មិនមាន​ហានិភ័យ​ដល់​អាយុជីវិត​ឡើយ​។  

​ឯកឧត្តម អភិបាលខេត្ត បាន​បន្តថា ដំណើរ​ការចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ព្រះសីហនុ ទោះបី​មាន​ខ្យល់ ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដោយ ទីតាំង​ដែល​យើង​ជ្រើសរើស​ការចាក់​វ៉ាក់សាំង​នេះ មាន​សំណង់​រឹងមាំ​ធានាបាន​សុវត្ថិភាព​សម្រាប់​ក្រុមគ្រូពេទ្យ ក៏​ដូច​ប្រជាពលរដ្ឋ​ដែល​មកចាក់​វ៉ាក់សាំង ស្របតាម​ស្ថានភាព​អាកាសធាតុ ពិសេស​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ហើយ​មិនឱ្យ​ត្រូវ​ទឹក យើង​ឱ្យ​ពួកគាត់​ស្នាក់នៅ​កន្លែង​សុវត្ថិភាព ក្រោយ​រាំងភ្លៀង​ទើប​ឱ្យ​ពួកគាត់​ត្រឡប់ទៅផ្ទះ​វិញ​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឥត​សារ៉ាត់ អគ្គ​មេបញ្ជាការរង នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរៈភូមិន្ទ ជា​ប្រធាន​ប្រតិបត្តិការ​យុទ្ធនា​ការចាក់​វ៉ាក់សាំង មានប្រសាសន៍ថា ថ្ងៃទី​មួយ​នៃ​ការបើក​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ខេត្ត​ទាំង​០៤  កងយោធពល​ខេមរៈភូមិន្ទ ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៥៨.៣០៩​នាក់ ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ ចាក់​បាន ១៤.១៧៩​នាក់ ហើយ​ថ្ងៃទី​ពីរ លទ្ធផល​នឹង​កើនឡើង ដោយសារ​ពី​ម្សិលមិញ​ប្រជាពលរដ្ឋ​មិនទាន់​ដឹង ខ្លះមក​យឺត កន្លែង​ខ្លះ​ធ្វើ​ពិធី​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង វា​មានការ​យឺតយ៉ាវ​តិចតួច ប៉ុន្តែ​ថ្ងៃនេះ​ទទួលបាន​លទ្ធផល​ល្អ ពិសេស​ការសហការ​ជាមួយ​អាជ្ញាធរ​គ្រប់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ យើង​ឃើញថា អាជ្ញាធរ​ជា​អ្នក​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មកចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​មក​តាម​លំដាប់លំដោយ​តាម​ចំនួន​គ្រូពេទ្យ​ចាក់​។ ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ គឺ​ក្រុមគ្រូពេទ្យ​ពិនិត្យ​តាម​លក្ខណៈ​បច្ចេកទេស​សុខាភិបាល ព្រោះ​ពួកគាត់​បាន​ស្ម័គ្រចិត្ត​មកចាក់​។ ដោយឡែក​ការរំខាន​ពី​អាកាសធាតុ​ម្សិល​ម៉ិ​ញ​មាន​ភ្លៀង​ពេលព្រឹក ក្រុមគ្រូពេទ្យ​យើង​មិន​សំរាក​ទេ សុខចិត្ត​ដូរ​វេន​គ្នា​ហូបបាយ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដោយបាន​ណែនាំ​ពួកគាត់​កុំឱ្យ​ប៉ះ​ទឹកភ្លៀង ត្រូវអនុវត្ត​តាម​លក្ខ​ណៈ​បច្ចេកទេស​របស់​សុខាភិបាល​។

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មកចាក់​វ៉ាក់សាំង ត្រូវ​មក​តាម​ការកំណត់​រប​ស់​អាជ្ញាធរ ចៀសវាង​មក​ប្រជ្រៀត​គ្នា​ធ្វើឱ្យ​បាត់​សណ្ដាប់ធ្នាប់​។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ដល់​វេន​មក​ទទួល​វ៉ាក់សាំង ត្រូវ​អញ្ជើញ​មក​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១ ដោយ​យក​ឯកសារ​មកជា​មួយ​មាន​ដូច ជា អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត ឬ​ឯកសារ​ពាក់ព័ន្ធ​នានា​។ ការសម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់​ឱ្យ​កងយោធពល​ខេមរភូមិន្ទ​ចាក់​វ៉ាក់សាំង​នៅ​ខេត្ត​ព្រះសីហនុ ជូន​កម្មករ និយោជិត និង​ជនបរទេស​ដែលមាន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង​។ ករណី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នា នោះ​នឹង​ទទួលបាន​ភាពស៊ាំ​មួយ ដើម្បី​ទប់ស្កាត់​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ធ្វើឱ្យ​ស្ថានភាព​សេដ្ឋកិច្ច វិល​ទៅរក​ភាព​ដើម​វិញ​នាពេលខាងមុខ​៕​

PLB Banner on article detail

អត្ថបទពេញនិយម