AIREEN Juist Dey Phumi Realthy

ស្ត្រី​ម្នាក់ អាយុ​៦២​ឆ្នាំ ស្លាប់​ដោយ​កូ​វីដ​១៩ នៅ​ខេត្តសៀមរាប​

ថ្ងៃពុធ 23 មិថុនា 2021, 19:53

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​នៅ​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២១​នេះ​ថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្តសៀមរាប មាន​ស្ថានភាព​គួរ​ឲ្យ​កត់សម្គាល់ មាន​អ្នក​ឆ្លង និង​អ្នកស្លាប់​កាន់តែ​កើនឡើង ស្ទើរតែ​គ្រប់​ក្រុង​-​ស្រុក​នៃ​ខេត្តសៀមរាប​។ អ្នកស្លាប់​ភាគច្រើន​ជា​ជន​ចាស់ជរា ឬ​មាន​ជំងឺ​ប្រចាំកាយ ដូចជា​៖ ជំងឺ​ទឹកនោមផ្អែម ជំងឺ​ធាត់ លើសឈាម ..​ល​..  ដែល​ធ្វើ​ឲ្យ​ជំងឺ​កូ​វីដ​១៩ ប្រល័យ​ជីវិត​កាន់តែ​ឆាប់រហ័ស។

 

​ការមិន​សហការ​ជាមួយ​អាជ្ញាធរ ការមិន​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ការ​លាក់បាំង​ព័ត៌មាន ការលួចបើក​អាជីវកម្ម​ដែល​អាជ្ញាធរ​បាន​ហាមឃាត់ ការរត់​គេច​ពី​តំបន់​មាន​ហានិភ័យ ឬ​រត់គេច​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក នឹងធ្វើ​ឲ្យ​ការឆ្លង​កាន់តែ​រីក​រាលដាល រហូត​ប៉ះពាល់​ដល់​អាយុជីវិត​អ្នកដទៃ និង​ជាពិសេស​ប៉ះពាល់​ទៅដល់​ក្រុមគ្រួសារ​របស់ខ្លួន​ផ្ទាល់​។

 

​គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប​មាន​៖
-​អ្នក​ឆ្លង ៦៧៦​នាក់​
-​ជាសះស្បើយ ១៧៨​នាក់
-​កំពុង​សម្រាក​ព្យាបាល​ចំនួន ៤៩១​នាក់
-​និង​អ្នក​បាត់បង់​ជីវិត​ចំនួន ៧​នាក់​
​ជាក់ស្តែង​ថ្ងៃនេះ​មាន​ករណី​មីង​ម្នាក់ អាយុ​៦២​ឆ្នាំ បាន​បាត់​បង់ជីវិត ដោយ​កូ​វីដ​១៩ អស់​សួត​ទាំងសងខាង ត្រឹម​រយះពេល​មិន​ដល់ ១​អាទិត្យ​នៃ​ការឆ្លង​។

 

​ឯកឧត្តម អភិបាលខេត្ត​សៀមរាប សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ត្រូវ​បន្ត​បង្កើន​ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​បន្ថែមទៀត ដោយ​ចូលរួម​អនុវត្តតាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​គ្រប់ៗ​គ្នា​។ ដោយ តាំង ហូ​

ស្ត្រី​ម្នាក់ អាយុ​៦២​ឆ្នាំ ស្លាប់​ដោយ​កូ​វីដ​១៩ នៅ​ខេត្តសៀមរាប​
ស្ត្រី​ម្នាក់ អាយុ​៦២​ឆ្នាំ ស្លាប់​ដោយ​កូ​វីដ​១៩ នៅ​ខេត្តសៀមរាប​

PLB Banner on article detail

អត្ថបទពេញនិយម