ម៉ាស៊ីន​អារឈើ​(​រណា​រ៉ៃ​)​មួយកន្លែង លួចលាក់​ជ្រៀក​ឈើ​ស្តុក​ដូច​ភ្នំ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​

ថ្ងៃពុធ 23 មិថុនា 2021, 16:37

(​ខេត្តបាត់ដំបង​) ទីតាំង​ម៉ាស៊ីន​អារឈើ​(​រណា​រ៉ៃ​)​មួយកន្លែង​កំពុង​លួចលាក់​អារ​ជ្រៀ​ឈើ​ស្តុក​ដូច​ភ្នំ​ជាច្រើន​ខែ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត ខាង​មន្ត្រី​ជំនាញ​ថា​នឹង​ចុះទៅ​ធ្វើការ​បង្ក្រាប​។

​ប្រភពពី​អាជ្ញាធរ​មូលដ្ឋាន​បានអោយដឹងថា រយះពេល​ជាច្រើន​ឆ្នាំ​មកហើយ​ពួកគាត់​សង្កេតឃើញ​ផ្ទះ​ទុកចោល​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កំពង់​ឆ្លង ឃុំ​ឈើទាល ស្រុក​បាណន់ ខេត្តបាត់ដំបង ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញចូល​យកមក​ស្តុ​ប​ទុក​យ៉ាង​គគ្រឹកគគ្រេង​តែ​មិនដែល​ឃើញ​មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​នោះទេ ហើយ​មួយ​រយះ​ចុងក្រោយ​ជាង​២​ខែ​មកនេះ ក៏​ស្រាប់តែ​មានការ​លួចលាក់​យក​ម៉ាស៊ីន​អារឈើ​(​រណា​រ៉ៃ​)​មក​ដាក់​អារ​ជ្រៀក​ឈើ​យ៉ាង​គគ្រឹកគគ្រេង​ស្តុក​គ​ដូច​ភ្នំ​ប៉ុន្តែ​ហាក់​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​មក​ចុះ​សួរនាំ​ឬ​បង្ក្រាប​ឡើយ​។​

 

​ប្រភព​មួយ​ផ្សេងទៀត​បានអោយដឹងថា បទល្មើស​ព្រៃឈើ​នៅ​ខេត្តបាត់ដំបង កំពុង​កើតឡើង​ខ្លាំង​ហាក់ដូច​មានការ​បើកភ្លើង​ខៀវ​ពី​គ្រប់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហើយ​ទើប​ក្រុម​ឈ្មួញ​មិន​មានការ​ខ្លាចរអា​អ្វី​បន្តិច​សោះ ដោយ​ខ្លះ​ដឹកជញ្ជូន​តាម​រថយន្ត​និង​ខ្លះទៀត​ដឹក​ដោយ​រ៉​ម៉ក​ម៉ូតូ មិន​ថា​ពេលយប់​ឬ​ពេល​ថ្ងៃ​ចូលទៅ​កន្លែង​ស្តុ​ប​ទុក​ក្នុង​រោង​សិប្បកម្ម​រាប់សិប​កន្លែង ដោយ​កន្លែង​ខ្លះ​មានច្បាប់ និង​កន្លែង​ខ្លះទៀត​មិនមាន​ច្បាប់​នោះទេ​។​

 

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក ពិត ភារ​ក្ស នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តបាត់ដំបង បាន​ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅថ្ងៃនេះ​ផងដែរ​ថា ចំពោះ​ម៉ា​ស៊ីន​រ៉ៃ​នៅ​ស្រុក​បាណន់​មិនមាន​ច្បាប់​ទេ លោក​នឹង​នាំ​ក្រុមការងារ​ចុះទៅពិនិត្យ​ទីតាំង​ខាងលើ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​

 

ម៉ាស៊ីន​អារឈើ​(​រណា​រ៉ៃ​)​មួយកន្លែង លួចលាក់​ជ្រៀក​ឈើ​ស្តុក​ដូច​ភ្នំ សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​

PLB Banner on article detail

អត្ថបទពេញនិយម