រថយន្ត​ព្រូស ក្តៅ​ខ្លាំង​ចូល​ផ្ទះ​ជ្រក​ម្លប់ វេរ​លុយ​ទាំង​កំរោល បង្ក​ការភ្ញាក់ផ្អើល​

ថ្ងៃពុធ 23 មិថុនា 2021, 13:30

ខេត្តសៀមរាប​៖​បុរស​បុគ្គលិក អចលនទ្រព្យ ម្នាក់​បើកឡាន​ព្រូស ស្ទើរភ្លើង ជិះ​គ្នា​៣​នាក់ គេច​ពី​ម៉ូតូ​រ៉ឺម៉ក មិន​ជាន់​ហ្វាំ​ង បែរជា​ជាន់​ហ្គា​រ ថែម បណ្តាល​ឱ្យចូល​ទាំង​ទាំង​កំរោល សំណាងល្អ គ្មាន​មនុស្ស ចំណែក​អ្នក​បើកឡាន​និង​អ្នករួមដំណើរ ទាំង មិនមាន​របួសស្នាម​អ្វី​ទាំងអស់​។​

 

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​នោះបាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២១ ស្ថិតនៅលើ​ដងផ្លូវ​ចាក់​ប៊ី​តុង ក្រោយ​ផ្សារលើ​ធំថ្មី(​ហៅ​ផ្លូវ​តា​អុច​) ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។​

 

​បើតាម​ប្រភពពី​សាក្សី​នៅ​ជិតខាង​កន្លែងកើតហេតុ​បាន​ប្រាប់​ភ្នាក់ងារ​BTBNews មុនពេល​កើតហេតុ ឃើញ​មាន​រថយន្ត​ព្រូស ពណ៌​ស​មួយ​គ្រោះ​ង​បើកបរ​មកពី​ទិស​ខាងត្បូង​បត​មក​ទិសខាងកើត ខណៈពេល​នោះបាន​គេច​ពី ម៉ូតូ រ៉​ម៉ក ប្រហែល​មិនជា​ន់​ហ្វ្រាំង បែរជា​ជាន់​ហ្គា​រ ចូលក្នុង​ផ្ទះ​វេរ​លុយ យីហោ អ៊ី ម៉ាន​នី  បុក ខ្ទេច​ទ្វា កញ្ចក់ និង ទូរទស្សន៍ អស់​ចំនួន​៣​គ្រឿង​។​

 

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​នៅ​កន្លែងកើតហេតុ ជនបង្ក ឈ្មោះ ប៊ិន ដូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ បុគ្គលិក​អចលនទ្រព្យ ក្នុង​ក្រុង​សៀមរាប មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់​ចន្លុះ ឃុំ​ពាង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម បើកបរ​រថយន្ត ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២.BC.១៩៨២ ស៊េរី ឆ្នាំ​២០១០ មកពី​ទិស​ខាងត្បូង បត មក​កើត បំ​រ៉ុង​ទៅផ្ទះ ខណៈពេល​នោះ មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បើក​ចូល​ផ្ទះ​វេរ​លុយ យីហោ អ៊ី ម៉ា​នី វីរៈ តែម្តង​។​ប្រភព​បាន​បញ្ជាក់ថា ម្ចាស់​តូប​ជួល​មានឈ្មោះ ឈើ​ត វីរៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​មុខរបរ វេរ​លុយ យីហោ អ៊ី ម៉ាន់​នី វីរៈ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

 

​បច្ចុប្បន្ន ជនបង្ក និង ជនរងគ្រោះ បាន​ត្រូវរ៉ូវ​គ្នា ចំនួន​១០៥០​ដុល្លារ មាន​ចំនួន​២ តូប ៖ តូប​ទី​១/​ម្ចាស់​វេរ​លុយ ឈ្មោះ ប៊ិន ដូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរ បុគ្គលិក​អចលនទ្រព្យ ក្នុង​ក្រុង​សៀមរាប​ទា​សំណង ចំនួន​១០០០​ដុល្លារ និង តូប ទី​២/​ម្ចាស់​តូប ជាង​ជួសជុល​ទូរទស្សន៍ ត្រូវ​រថយន្ត​ព្រូស​បុក​ចូល ប៉ះពាល់​ខូចខាត​អស់​ទូរទស្សន៍​អស់​ចំនួន​៣​គ្រឿង សំំ​ណង ចំនួន ៥០ ដុល្លារ ដើម្បី​បញ្ចប់រឿង​។​ក្រោយ​បញ្ចប់រឿង កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានប្រគល់​ឱ្យ​រថយន្ត​ព្រូស​យក​រថយន្ត​ទៅផ្ទះ​វិញ​៕​ដោយ តាំង ហូ​

 

រថយន្ត​ព្រូស ក្តៅ​ខ្លាំង​ចូល​ផ្ទះ​ជ្រក​ម្លប់ វេរ​លុយ​ទាំង​កំរោល បង្ក​ការភ្ញាក់ផ្អើល​

PLB Banner on article detail

អត្ថបទពេញនិយម