កណ្តុរ​អាំង អូរ​តា​គី នៅតែ​ទាក់ទាញ​អ្នក​ទទួលទាន បើ​ទោះ​ឋិត​ក្នុង​រដូវ​កូ​វីដ​-១៩​ក្តី​

ថ្ងៃពុធ 23 មិថុនា 2021, 11:44

​បាត់ដំបង​៖ ស្ពាន​អូរ​តា​គី ជាទី​កន្លែង​លក់​កណ្តុរ​អាំង មាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់​ដ៏​ល្បី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅ ក្នុង​ខេត្ត បាត់ដំបង និង អ្នកធ្វើដំណើរ​ឆ្លងកាត់ ទិញ​យកទៅ​ទទួលទាន ឬ​អង្គុយ​ញ៉ាំ​ផ្ទាល់​នៅទីនេះ ។​

 

​បច្ចុប្បន្ននេះ​កណ្តុរ​អាំង​អូរ​តា​គី ដែលមាន​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ក្រុង​បាត់ដំបង នៅតែ​ពេញនិយម សម្រាប់​ភ្ញៀវ​ក្នុង​ខេត្ត​និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទិញ​ទទួលទាន​ជាប្រចាំ បើទោះបីជា​ខេត្តបាត់ដំបង កំពុង ប្រឈមមុខ​នឹង​ជំងឺ​កូ​វីដ​-១៩ ដូច​បណ្តា​ខេត្ត​នានា​ក្តី​។​

 

​លោក ហាន តុង ប្រកបមុខរប អាំង​កណ្តុ​រលក់ ជាង ១០​ឆ្នាំ នៅក្បែរ​ស្ពាន​អូរ​តា​គី ស្ថិតក្នុង​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង រៀបរាប់ថា ប​ច្ច​ប្បុន្ន​នេះ សម្បូរ​អ្នក​និយម​បរិភោគ​កណ្តុរ​អាំង​គួរសម ដោយ​ក្នុង​មួយថ្ងៃ លោក​លក់​ប្រមាណ ២០​គីឡូក្រាម ។ លោក​ថា តម្លៃ​លក់​ឲ្យ​អតិថិជន គឺ​លក់​គិត​ជា​ក្បាល​ទៅតាម​ទំហំ​តូច​ឬ​ធំ ដោយ​តម្លៃ​ចាប់​ពីមួយ​ក្បាល់ ៥០០​រៀល រហូតដល់ មួយ​ក្បាល ៦០០០​រៀល ។​

 

​នៅ​អូរ​តា​គី​មាន​លក់​សត្វ​កណ្តុរ​អាំង​ជាច្រើន​កន្លែង និង មាន​កញ្ចុះ​លើទឹក​សម្រាប់​ភ្ញៀវ​អង្គុយ​ទទួលទាន និង​ជិះ​អង្រឹង ស្រូបខ្សល់​អាកាស​បរិសុទ្ធ​ផងដែរ ។​

 

​អ្នកលក់​កណ្តុរ​នៅទីនេះ​បាន និយាយថា កណ្តុរ​ដែល​ដាក់​អាំង​លក់​រាល់ថ្ងៃ​មិនចេះ​ដាច់​នេះ​គឺ​កណ្តុរ​ធម្មជាតិ​សុទ្ធសាធ គឺ​ពួកគាត់​បាន​ទិញ​ត​ពី​អ្នកភូមិ ដែល​ដើរ​ដាក់ អន្ទាក់​ឬ​អង្គប់​តាម​ស្រែ នៅពេល​យប់ លុះ​ព្រឹក​ឡើង​អ្នក ភូមិ​យកមក​លក់​ឲ្យ​ដល់​កន្លែង​តែម្តង ។​

 

​អ្នកលក់​កណ្តុរ​ខាងលើ​បញ្ជាក់ថា ក​ណ្តរ​ដែលមាន​រស់ជាតិ​កាន់តែ​ឆ្ងាញ់ គឺ​រដូវ​ប្រាំ វា​សម្បូរ​ខ្លាញ់ ព្រោះ​កណ្តុរ​ស៊ី​ស្រូវ ចំពោះ​រដូវវស្សា​កណ្តុរ​ស៊ី​ខ្យង​ក្តាម មិនសូវ មាន​ខ្លាញ់​ដូច​ខែប្រាំង​នោះទេ​។​

 

​ការ​អាំង​កណ្តុរ ដើម្បី​ឱ្យមាន​រស់ជាតិ​ឆ្ងាញ់ ក្រហម​ល្អ លោក​ថា យើង​ត្រូវ​ប្រឡាក់​គ្រឿង ខ្លះ ហើយ​អាំង រយៈពេល ប្រហែល ២​ម៉ោង​ទើប​ឆ្អិន​ល្អ «​យើង​ប្រឡាក់​គ្រឿង ដូចជា​រ៉ូ​ត​ឌី ហើយ​យកមក​ប្រឡាក់ ធម្មតា​កណ្តុរ​យកទៅ​អាំង​វា​ក្រហម​ស្រាប់​» ។​

 

​លោក ហាន តុង បាន​និយាយថា ក្រៅពី​លក់​ឲ្យ​ភ្ញៀវ​ដែល​មក​ទទួលទាន​ផ្ទាល់ និង​វេច​ខ្ចប់​លោក​ក៏​លក់​បោះ​ឱ្យ​ម៉ូយ តាម ហាង​ខ្លះ​ផងដែរ ដូចជា នៅ​ខាង​ភ្នំ​សំពៅ ជាដើម ។ ទោះបីយ៉ាងណា ខណៈដែល​ប្រទេស​យើង​កំពុង ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩ ក៏​វា​បាន​ប៉ះពាល់​ខ្លះ​ដែរ​ដល់​មុខរបរ​លក់​កណ្តុរ​រប​ស់គា​ត់ ពីព្រោះ​បច្ចុប្បន្ននេះ មិនសូវមាន​អ្នកធ្វើដំណើរ ឆ្លងកាត់​ច្រើន​ដូច​មុន នោះទេ ធ្វើ​ឲ្យ​ការលក់​កណ្តុរ​អាំង​របស់លោក​ថយចុះ ដោយ​ពីមុន​លោក​លក់​ក្នុង​មួយថ្ងៃ​រហូតដល់​៥០​គីឡូក្រាម ឯណោះ​។​

 

​ទោះយ៉ាងណា លោក ហាន តុង សូម​ជម្រាប​ដល់​អ្នក​និយម​ទទួលទាន កណ្តុរ​អាំង​ទាំងអស់​ថា ប្រសិនបើ​ចង់​ភ្លក់​រស់ជាតិ កណ្តុរ​អាំង​រស់ជាតិ​ឆ្ងាញ់ អាំង​ក្តៅៗ កុំ​ភ្លេច​កណ្តុរ​អាំង ក្បែរ​ស្ពាន​អូរ​តា​គី ។​

សូមបញ្ជាក់ថា ការ​អាំង​កណ្តុ​រលក់ ក្នុង​ខេត្តបាត់ដំបង ក្រៅពី​មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ស្ពាន​អូរ​តា​គី ស្រុក​ថ្មគោល គឺមាន​ទីតាំង​ផ្សេងៗ​ទៀត ដូចជា តាម​ដងផ្លូវ ទៅ​រមណីយដ្ឋាន​ភ្នំ​សំពៅ និង តាមផ្លូវ​ជាតិ​លេខ​៥ ក្នុងស្រុក​សង្កែ​ជាដើម ៕​ ក្រសួងព័ត៌មាន

កណ្តុរ​អាំង អូរ​តា​គី នៅតែ​ទាក់ទាញ​អ្នក​ទទួលទាន បើ​ទោះ​ឋិត​ក្នុង​រដូវ​កូ​វីដ​-១៩​ក្តី​
កណ្តុរ​អាំង អូរ​តា​គី នៅតែ​ទាក់ទាញ​អ្នក​ទទួលទាន បើ​ទោះ​ឋិត​ក្នុង​រដូវ​កូ​វីដ​-១៩​ក្តី​
កណ្តុរ​អាំង អូរ​តា​គី នៅតែ​ទាក់ទាញ​អ្នក​ទទួលទាន បើ​ទោះ​ឋិត​ក្នុង​រដូវ​កូ​វីដ​-១៩​ក្តី​

PLB Banner on article detail