ប៊ូ​ទិ​ក​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​ក្នុង​ដែនដី​អប្សរា ខណ​:​ពលរដ្ឋ​មិនអាច​សង់ផ្ទះ​បាន​

ថ្ងៃពុធ 23 មិថុនា 2021, 9:50

​សៀមរាប​៖ ប៊ូ​ទិ​ក​របស់​ប្រធាន​មន្ទីរ​ផែនការ​ខេត្ត​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​យ៉ាង​ស្គឹ​ម​ស្គៃ ក្នុង​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ខណៈ​ពលរដ្ឋ​នៅក្បែរនោះ មិនអាច​សង់ផ្ទះ​បាន​។ ករណី​ខាងលើនេះ មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់ថា ក្រុមការងារ​ធ្លាប់បាន​ចុះទៅ​ហាមឃាត់​ជាច្រើន​ដង​ហើយ តែ​បុគ្គល​ខាងលើ​នៅតែ​លួច​សាងសង់​ទាំង​បំពាន​ដដែលៗ​។ ពេលនេះ ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់​ពាក្យបណ្តឹង​ចំពោះ​ម្ចាស់​ប៊ូ​ទិ​ក​ទៅ​តុលាការ​រួចហើយ​។​

 

​បច្ចុប្បន្ន ប៊ូ​ទិ​ក​នេះ គឺ​កំពុងតែ​ដំណើរការ​សាងសង់​ក្នុង​ដែន​គ្រប់​គ្រង់​ដោយ​អាជ្ញាធរ​អប្សរា​នេះ​នៅឡើយ​ទេ ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ត្រង់ចំណុច​ខាងកើត​វត្ត​ប្រាសាទ​គោកចក ប្រមាណ​ជាង​២០០​ម៉ែត្រ​។ ជា​កម្មសិទ្ធិ​របស់លោក ហាក់ សុធា​រ៉ា ប្រធាន​មន្ទីរ​ផែនការ​ខេត្តសៀមរាប និង ប្រពន្ធ ។​

 

​ការសាងសង់​ប៊ូ​ទិ​ក ក្នុង​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​គ្មាន​ច្បាប់​អនុញាតិ​នេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ បាន​លើកឡើងថា ពួកគាត់​ត្រឹមតែ​សង់ផ្ទះ​តូចតាច​សម្រាប់​រស់នៅ ឬ​ក៍​ធ្វើ​ទ្រុងមាន់​ទ្រុង​ទា ក៏​ត្រូវបាន​ហាមឃាត់​យ៉ាង​តឹងរឹង​បំផុត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ដែរ​។ ចុះ​ចំណែក​ប៊ូ​ទិ​ក​នេះ​វិញ ដែល​ធំ​ស្គឹ​ម​ស្គៃ​របស់លោក​ប្រធាន​មន្ទីរ​ផែនការ ហេតុ​អី​មិន​ហាមឃាត់ ឬក៏​ហាមឃាត់​មិនបាន​។ តើ​នេះ​ជា​អំណាច​បុគ្គល ឬក៏​មាន​អ្វី​នៅ​ពីក្រោយ​សំណង់​ប៊ូ​ទិ​ក​នេះ​? ។ ជាមួយគ្នា​នោះ ពលរដ្ឋ​បាន​លើក​ជា​សំណូមពរ សុំអោយ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ពិសេស​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​ពិនិត្យ​សំណង់​ប៊ូ​ទិ​ក​នេះ ហើយ​អនុវត្ត​វិធានការ​ច្បាប់ ដោយ​មិន​បែងចែក​រវាង​ពលរដ្ឋ​និង​អ្នករាជការ​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​ប៊ូ​ទិ​កមួយ​នេះ មិន​ត្រូវបាន​ចាត់វិធានការ​ច្បាប់​ទេនោះ អាច​នឹងមាន​ប៊ូ​ទិ​ក​រាប់សិប​កន្លែង​ទៀត​បណ្តែត​ខ្លួន​ក្នុង​ដែន​អប្សរា​ដូចគ្នា​យ៉ាង​នេះដែរ​។​

 

​ជុំវិញ​ករណីនេះ លោក ហាក់ សុធា​រ៉ា ប្រធាន​មន្ទីរ​ផែនការ​ខេត្តសៀមរាប បាន​ប្រាប់​តាម​ទូរ​សព្ទ័​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​ថា សំណង់​នេះ​មិនមែនជា​របស់លោក​ឡើយ ផ្ទះ​របស់លោក​នៅ​ភូមិ​ផ្សេង​ទេ​។ បើទោះបីជា​បែបនេះ​ក្តី មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា ប៊ូ​ទិ​ក​ខាងលើនេះ​ជា​របស់លោក ហាក់ សុធា​រ៉ា ប្រធាន​មន្ទីរ​ផែនការ​ខេត្តសៀមរាប និង​ប្រពន្ធ យ៉ាងពិត​ប្រាកដ​មែន​។ ប៉ុន្តែ​ពេល​អាជ្ញាធរ​ជាតិ​អប្សរា​ចុះទៅ​ទប់ស្កាត់​ហាមឃាត់​ការសាងសង់ ប្រធាន​មន្ទីរ​ផែនការ​រូបនេះ តែង​អោយ​ប្រពន្ធ ឈ្មោះ​ស ពិដោ ជា​អ្នក​ចេញមុខ​តតាំង​ទៅវិញ​។

 

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ បានបញ្ជាក់​ទៀតថា សំណង់​ប៊ូ​ទិ​ក របស់លោក ហាក់ សុ ធារ៉ា នេះ ខាង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះទៅ​ហាមឃាត់​ច្រើនដង​ហើយ តែ​គេ​នៅតែ​លួច​សាងសង់​បំពាន​។ ដូច្នេះ​យើង​ត្រូវតែ​ធ្វើតាម​និ​តី​វិធី​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​រួចហើយ​។ អាជ្ញាធរ​ជាតិ​អប្សរា កំពុង​រងចាំ​តែ​ដីការ​សម្រេច​ពី​តុលាការ​ប៉ុណ្ណោះ ក្នុងការ​អនុវត្ត​រុះរើ​នោះ​៕​

ប៊ូ​ទិ​ក​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​ក្នុង​ដែនដី​អប្សរា ខណ​:​ពលរដ្ឋ​មិនអាច​សង់ផ្ទះ​បាន​
ប៊ូ​ទិ​ក​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​ក្នុង​ដែនដី​អប្សរា ខណ​:​ពលរដ្ឋ​មិនអាច​សង់ផ្ទះ​បាន​
ប៊ូ​ទិ​ក​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​ក្នុង​ដែនដី​អប្សរា ខណ​:​ពលរដ្ឋ​មិនអាច​សង់ផ្ទះ​បាន​
ប៊ូ​ទិ​ក​មួយកន្លែង​កំពុង​បណ្តែត​ខ្លួន​ក្នុង​ដែនដី​អប្សរា ខណ​:​ពលរដ្ឋ​មិនអាច​សង់ផ្ទះ​បាន​

PLB Banner on article detail