​បញ្ជូន​ខ្លួន​ជនសង្ស័យ​០៤​នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​ថ្នាំញៀន​

ថ្ងៃពុធ 23 មិថុនា 2021, 9:0

ខេត្តបាត់ដំបង​! ជនសង្ស័យ​ចំនួន​០៤​នាក់​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

 

លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​បានអោយដឹង​នៅ​ល្ងាច​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ជនសង្ស័យ​ទាំង​០៤​នាក់​ដែល​ត្រូវ​បាននិងកំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃនេះ​រួមមាន​!
 ១-​ឈ្មោះ ធា រដ្ឋា ហៅ រដ្ឋ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឬ​ស្សី​១ ឃុំ​មោង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង
២-​ឈ្មោះ សេង ស៊ី​ឡុង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង
៣-​ឈ្មោះ នី សុ​បញ្ញា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​
៤-​ឈ្មោះ រុន ដេវីត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​គារ​៣ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។​

 

រួមជាមួយ​វត្ថុតាង​រួមមាន -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក ICE)​ចំនួន​០៩​ថង់ ទម្ងន់ ៨,១១​ក្រាម​ទាំង​សំបក - ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង  រួមទាំង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​ផងដែរ​។​

​បញ្ជូន​ខ្លួន​ជនសង្ស័យ​០៤​នាក់​ទៅ​តុលាការ​ពីបទ​រក្សាទុក​ថ្នាំញៀន​

PLB Banner on article detail

អត្ថបទពេញនិយម