លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ថ្ងៃអង្គារ 22 មិថុនា 2021, 18:59

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ លោក ជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញដឹកនាំគណៈប្រតិភូចម្រុះ ចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសកម្មភាពការងារជាក់ស្តែងក្នុងការដឹកជញ្ជូន ការលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសកម្មភាពអភិវឌ្ឍន៍នានា ផងដែរ។ 

 

គួរកត់សម្គាល់ផងដែរថា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលទីផ្សារមូលបត្រកម្ពុជា បោះ ផ្សាយ លក់ភាគហ៊ុន បានបញ្ចុះតម្លៃ១០%នៃតម្លៃសេវាលើកដាក់កុងតឺន័រ និងបានអភិវឌ្ឍចំណតកំពង់ផែពហុ បំណង ដោយឡែកទាក់ទងការងារអាជីវកម្មនិងហិរញ្ញវត្ថុឆ្នាំ២០២០ ធៀបនិងឆ្នាំ ២០១៩វិញ កំពង់ផែ ស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ចំនួន ៦ ៦០១ ៨០៤តោន កើនឡើង 0,៨៣% បរិមាណនាវាឆ្លងកាត់មានចំនួន១៥៨២គ្រឿង ថយចុះ៤,៨១% បរិមាណកុងតឺន័រឆ្លងកាត់មានចំនួន៦៤១ ៨៤២ TEUs កើនឡើង០,៤១% និងចំណូលសរុបមានចំនួន ៣១១ ៨១៣ ៧៦៩ ០០០ រៀល ថយចុះចំនួន៧%។ 

 

ជាមួយគ្នានេះផងដែរ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញផែនការអភិវឌ្ឍរយៈពេលវែង ក្រោយឆ្នាំ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាពនៃការផ្តល់សេវាជូនអតិថិជន ក្នុងនោះរួមមាន៖ គម្រោងកសាងចំណតកុងតឺន័រទី៤ ប្រវែង ១៣០០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រទី៣ ប្រវែង ១០៥០ម៉ែត្រ x ៥៥០ម៉ែត្រ ចំណតកុងតឺន័រថភ្លើងប្រវែង២៥០ម៉ែត្រ x ១៧០០ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញប្រវែង៦៥០ម៉ែត្រ x ២០០ ម៉ែត្រ។

 

ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លីឆ្នាំ២០១៧ -២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅចំណតកុងតឺន័រជម្រៅ១៤,៥ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅចំណតកុងតឺន័រជំហានទីមួយ ប្រវែង៣៥០ម៉ែត្រ ជំហានទីពីរប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង៣០០ម៉ែត្រផងដែរ៕

លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ
លោកជំទាវ និន សាផុន និងឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  ដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ

PLB Banner on article detail