​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ជិត ១០​នាក់ ​​បង្ហោះ​ម៉ូតូ​បង្ក​ភាពអនាធិបតេយ្យ​តាម​ដងផ្លូវ​សាធារណៈ​

ថ្ងៃអង្គារ 22 មិថុនា 2021, 12:47

ខេត្តបាត់ដំបង​! កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ជិត ១០​នាក់​ខណ​:​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ​សាធារណៈ​បង្ក​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​

សមត្ថកិច្ច​ស្រុក​ថ្មគោល​បានអោយដឹងថា​÷ កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១៧​និង​១០​នាទី ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ ត្រង់ចំណុច​កំណាត់​ផ្លូវជាតិ​លេខ ៥ ស្ថិតក្នុង​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង ក្រោយពី​មាន​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដោយ​បង្ក​ការរំខាន និង​ភាពភ័យខ្លាច​ដល់​ពួកគាត់​ស្ទើរ​រៀងរាល់ថ្ងៃ ពិសេស​នៅពេល​ធ្វើដំណើរ​លើ​ដងផ្លូវ​តែម្តង​។​

ករណី​បង្ក្រាប​ខាងលើ​នេះដែរ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ក្រុម​ក្មេង​ទំនើង​ចំនួន ៨​នាក់
១-​ឈ្មោះ ថា ភ័​ក្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​
២-​ឈ្មោះ ផល រ៉ៃ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​
៣-​ឈ្មោះ សន កក្កដា ភេទ​ប្រុស អាយុ​១៧
៤-​ឈ្មោះ ហេង ប៊ុនឡុង ភេទ​ប្រុស អាយុ​១៨
៥-​ឈ្មោះ ធឿន វុទ្ធី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​
៦-​ឈ្មោះ រ៉ើ​ន សុជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​
៧-​ឈ្មោះ រឿ​ត ភារ​ម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​
៨-​ឈ្មោះ ឆន ប៊ុន​ចាម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ អ្នក​ទាំង​០៨ រស់នៅ​ស្រុក​ថ្មគោល ខេត្តបាត់ដំបង ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​ដែល​ក្រុម​ក្មេង​ទាំងអស់​ជិះ​ធ្វើ​សកម្មភាព​បាន​ចំនួន ០៥​គ្រឿង​ផងដែរ​។​

ក្រោយពី​ឃាត់ខ្លួន​នៅ​ចំពោះមុខ​ច្បាប់​នគរបាល​មូលដ្ឋាន​ស្រុក​ថ្មគោល​បាន​ណែនាំ​អប់រំ ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បន្តទៀត និង​ចុងក្រោយ​បាន​ហៅ​អាណាព្យាបាល​ទាំងអស់​ឲ្យ​មក​ទទួល​ក្រុម​ក្មេង​ខាងលើ​ដើម្បី​យកទៅ​អប់រំ​បន្ថែម​នៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​៕​

PLB Banner on article detail