ស្ថាបនិក​សមាគម​សព​គ្រី​ស្ទា​ន ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការធ្វើ​លិខិត​ទិញ​លក់​ដី​ផ្នូរខ្មោច ពី​ឈ្មួញ​ឃុបឃិត​

ថ្ងៃអង្គារ 22 មិថុនា 2021, 9:33

​សៀមរាប​៖​ការទទូច​សុំអោយ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​នេះ​ធ្វើឡើង​ក្នុង​កិច្ចសម្ភាសន៍​មួយ នា​ព្រឹក​ថ្ងៃទី​២១​ខែ មិថុនា​ឆ្នាំ​២០២១​នៅ​ក្រុង​សៀមរាប បន្ទាប់ពី​ក្រុម​ឈ្មួញ​ដីឡូត៍​បាន​ឃុបឃិត​គ្នា​ទិញ​លក់​ដី​កប់ខ្មោច (​ផ្នូរខ្មោច​)​គ្រី​ស្ទា​ន​។​

 

​លោក​ប្រាក់ វុទ្ធី ស្ថាបនិក​របស់​សមាគម​សព​គ្រី​ស្ទា​ន និង​ជា​ប្រធាន​សមាគម​គ្រូ​គង្វាល​ប្រចាំខេត្ត សៀមរាប បានផ្តល់​បទសម្ភាសន៍​ថា ដី​ផ្នូ​ខ្មោច​ឬ​កប់ ខ្មោច ដែល​ត្រូវបាន​គេ​ឃុបឃិត​គ្នា​ទិញ​លក់ ឈូសឆាយ​បោះបង្គោល​ធ្វើជា​ដីឡូត៍​នេះ ស្ថិតក្នុង​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប មាន​ទំ​ហ៊ំ​៥០ គុណ​១០០​ម៉ែត្រ ដោយ​ពួកគេ​ឃុបឃិត​គ្នា​លក់​ទិញ ក្នុងតម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​។​

 

​លោក​បន្តថា ដី​នេះ​កាលពី​អំឡុង​ឆ្នាំ​២០០៤ អង្គការ វិហារ​មេ​ថី​ឌី​ស កម្ពុជា បានប្រគល់​អោយ​សមាគម​សព​គ្រី​ស្ទា​ន ទុក​សម្រាប់​កប់​សព ហើយ​បន្ត​គ្រប់គ្រង​មកទល់​បច្ចុប្បន្ន ។ តែ​ថ្មីៗ​នេះ​មាន​បុគ្គល​មួយក្រុម​តូច​ឃុបឃិត​គ្នា​ទិញ​លក់​ដី​នេះ​ពុះ​ជា​ដីឡូត៍ ទើប​ខាង​លោក​សម្រេច​រៀបចំ​ដាក់ពាក្យ​បណ្តឹង​។​

 

​លោក​ប្រាក់ វុទ្ធី បញ្ជាក់ថា ពេលនេះ​លោក​កំពុងដំណើរការ​បណ្តឹង​ទៅ​ថ្នាក់ក្រុង​និង​ខេត្ត ដើម្បី​រំលាយ​ការទិញ​លក់​ហើយ​រក្សា​ដី​នេះ​អោយ​សមាគម​គ្រប់គ្រង​ក​ប់​សព​គ្រី​ស្ទា​ន​វិញ​។ តែ​ក្នុងពេល​កំពុងដំណើរកា​រ បណ្តឹង ក្រុម​ជន​ឃុបឃិត​លូច​បន្ត​ឈូសឆាយ​និង​បោះបង្គោល ហេតុដូច្នេះ​ហើយ​ទើប​រូប លោក​ទទូច​សុំអោយ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​បែបនេះ​។​ត្បិត​បណ្តឹង របស់លោក អាច​នឹង​ឈានដល់​តុលាការ​។​

      

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ ២០២១​កន្លងទៅនេះ លោក ក្អោ​ប រ៉​ន ចៅសង្កាត់​ជ្រាវ បាន​ថ្លែងថា ករណីនេះ​លោក​នៅ​មិនទាន់​ដឹង​ច្បាស់​ដែរ​។​

 

​ប៉ុន្តែ​លោក នួន ពុទ្ធា​រ៉ា អភិបាលក្រុង​សៀមរាប បានបញ្ជាក់​តាម​ទូរ​សព្ទ័​ថា រាល់​ការ​ឈូសឆាយ​ពុះ​ជា​ដីឡូត៍​ត្រូវមាន​លិខិត​កាន់កាប់​ដី និង​ច្បាប់​អនុញាតិ​ត្រឹមត្រូវ​។ មិន​ចឹ​ង​ទេ​គឺ​ខុសច្បាប់​។ តែបើ​ដី​ខាងលើ​នៅជាប់​ពាក់​ព​ន្ធ័​និង​សមាគម ខាង​សមាគម​អាចមក​ដាក់ ពាក្យ​នៅ​សាលាក្រុង​បាន​។

 

​លោក​បន្តថា ថ្វី​ត្បិត​អាជ្ញាធរ​ក្រុង​មិនទាន់បាន​ចុះ ទៅពិនិត្យ​ទីតាំង​ដី​នោះ​ពិតមែន តែបើ​ពិនិត្យឃើញ ថា​ដី​នោះ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​បឹង ទន្លេ សាប សាលាក្រុង​មិន​អនុញាតិ​ច្បាប់​ឡើយ​។​

 

​លោក​ប្រាក់ វុទ្ធី បញ្ជាក់​ចុងក្រោយ​ថា ដី​ដែល​ខាង​លោក​កំពុងដំណើរការ​ប្តឹង​នេះ ក្រៅពី​សម្រាប់​កប់​សព​គ្រី​ស្ទា​ន វាក៍​ស្ថិតក្នុង​ដែន​គរ​ប់​គ្រង​របស់​អាជ្ញាធរ​បឹង ទន្លេសាប​ផងដែរ ហេតុដូច្នេះ​ការឃុបឃិត​គ្នា​ទិញ​លក់​ពិតជា​ល្មើសច្បាប់​៕ ដោយ តាំង ហូ​

ស្ថាបនិក​សមាគម​សព​គ្រី​ស្ទា​ន ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការធ្វើ​លិខិត​ទិញ​លក់​ដី​ផ្នូរខ្មោច ពី​ឈ្មួញ​ឃុបឃិត​
ស្ថាបនិក​សមាគម​សព​គ្រី​ស្ទា​ន ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការធ្វើ​លិខិត​ទិញ​លក់​ដី​ផ្នូរខ្មោច ពី​ឈ្មួញ​ឃុបឃិត​
ស្ថាបនិក​សមាគម​សព​គ្រី​ស្ទា​ន ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការធ្វើ​លិខិត​ទិញ​លក់​ដី​ផ្នូរខ្មោច ពី​ឈ្មួញ​ឃុបឃិត​
ស្ថាបនិក​សមាគម​សព​គ្រី​ស្ទា​ន ស្នើ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការធ្វើ​លិខិត​ទិញ​លក់​ដី​ផ្នូរខ្មោច ពី​ឈ្មួញ​ឃុបឃិត​

PLB Banner on article detail