AIREEN Juist Dey Phumi Realthy

បង្ក្រាបករណីលួចឆ្លងដែនសាច់ជ្រូក និងប្រហិតជិត ២តោន ឃាត់ខ្លួនមនុស្ស ៣នាក់ មានម្នាក់វិជ្ជមានកូវីដ-១៩

ថ្ងៃអាទិត្យ 20 មិថុនា 2021, 14:1

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀងបានចុះធ្វើការស្រាវជ្រាវនិងបង្ក្រាបបានករណីលួចឆ្លងដែននូវសាច់ជ្រូក ប្រហិត សរុបជិត ២តោន ក្នុងនោះឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៣នាក់ រកឃើញ ០១នាក់មានជំងឺកូវីដ-១៩។

   វរសេនីយទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀងបានប្រាប់ឲ្យដឹងថា÷ ក្រោមការអង្កេតតាមដានយ៉ាងយកចិត្តទុកដាក់រយ:ពេល ១០ថ្ងៃ រហូតនៅចុងសប្តាហ៍កន្លងមកនេះ ទើបកម្លាំងជំនាញកំណត់បានមុខសញ្ញាច្បាស់ព្រមទាំងបង្ក្រាបបានករណីដឹកទំនិញខុសច្បាប់ចេញពីប្រទេសថៃមួយករណី ដោយបានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ រួមទាំងរថយន្តម៉ាកស៉ាំយ៉ុងចំនួន ១គ្រឿងផងដែរ។

   នៅក្នុងកិច្ចប្រតិបត្តិការឆ្មក់បង្ក្រាបទាំងយប់ខាងលើនេះកម្លាំងនគរបាលរឹបអូសបាននូវវត្ថុតាងល្មើសទម្ងន់ជិត ២តោន ក្នុងនោះមាន សាច់ជ្រូកស្រស់ច្រកការុងចំនួន ៨០០គីឡូក្រាម ប្រហិតច្រកថង់ប្លាស្ទិកប្រមាណជា ៧០០ គីឡូក្រាម ដែលក្រុមឈ្មួញបង្កប់នៅពីក្រោមផ្លែឈើចម្រុះសរុបចំនួន ៤០០ គីឡូក្រាមផ្សេងទៀត ហើយក្រោយការបង្ក្រាបសមត្ថកិច្ច ជាមួយនឹងមន្ត្រីជំនាញបានសហការគ្នាដុតបំផ្លាញចោលនៅតំបន់ព្រំដែននោះតែម្តង។

   ដោយឡែកអ្នកពាក់ព័ន្ធដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន ៣នាក់ខាងលើមានឈ្មោះ ហេង លីតុង ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរ និងឈ្មោះ លី បញ្ញាភេទប្រុស អាយុ ២០ឆ្នាំជាអ្នកលើកទំនិញ ទាំងពីរនាក់មានទីលំនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ក្រោយការឃាត់ខ្លួនរួចពិនិត្យសំណាកអវិជ្ជមានកូវីដ-១៩បានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រីឯស្ត្រី ១នាក់ទៀតដែលអះអាងថាខ្លួនគ្រាន់តែដឹកទំនិញស៊ីឈ្នួលឲ្យគេមានឈ្មោះ ឆាត់ ណុយ ភេទស្រីអាយុ ៤០ឆ្នាំ ឆ្លងកាត់ការធ្វើតេស្តរកឃើញមានផ្ទុកមេរោគកូវីដ-១៩ ត្រូវមន្ត្រីសុខាភិបាលនាំយកទៅព្យាបាលនៅអនុវិទ្យាល័យកំរៀង។

ចំណែករថយន្ត១គ្រឿង ជាមធ្យោបាយដឹកជញ្ជូនបទល្មើសខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំរៀងដើម្បីរៀបចំបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕

បង្ក្រាបករណីលួចឆ្លងដែនសាច់ជ្រូក និងប្រហិតជិត ២តោន ឃាត់ខ្លួនមនុស្ស ៣នាក់ មានម្នាក់វិជ្ជមានកូវីដ-១៩
បង្ក្រាបករណីលួចឆ្លងដែនសាច់ជ្រូក និងប្រហិតជិត ២តោន ឃាត់ខ្លួនមនុស្ស ៣នាក់ មានម្នាក់វិជ្ជមានកូវីដ-១៩
បង្ក្រាបករណីលួចឆ្លងដែនសាច់ជ្រូក និងប្រហិតជិត ២តោន ឃាត់ខ្លួនមនុស្ស ៣នាក់ មានម្នាក់វិជ្ជមានកូវីដ-១៩
បង្ក្រាបករណីលួចឆ្លងដែនសាច់ជ្រូក និងប្រហិតជិត ២តោន ឃាត់ខ្លួនមនុស្ស ៣នាក់ មានម្នាក់វិជ្ជមានកូវីដ-១៩

PLB Banner on article detail

អត្ថបទពេញនិយម