លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ថ្ងៃអាទិត្យ 20 មិថុនា 2021, 13:28

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី  ដែលបានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក)  ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ និងលោកស្រី បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

នៅក្នុងឱកាសខួបទី១៥៨ ទិវា ៨ ឧសភា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ ៕

 

លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ
លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបរិច្ចាគថវិកាចំនួន ៥.០០០ ដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

PLB Banner on article detail

អត្ថបទពេញនិយម