នគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃសៅរ៍ 19 មិថុនា 2021, 14:48

ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៦ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

 

កិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង

ជាមួយវត្ថុតាងចាប់យកបានរួមមាន -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៧ថង់ និង០៧កំណាត់ទុយោ ទម្ងន់ ៧,១៤ក្រាមទាំងសំបក - ទូរស័ព្ទដៃចំនួន០១គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

 

  ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងថ្នាំញៀន រហូតមកដល់ពេលនេះត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី។

  ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្រី នៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

 លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី០៦ ភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។

 

 ជាមួយកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់-ឈ្មោះ សុខ សាវុធ ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិទួលទិល ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង

ជាមួយវត្ថុតាងចាប់យកបានរួមមាន -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE)ចំនួន០៧ថង់ និង០៧កំណាត់ទុយោ ទម្ងន់ ៧,១៤ក្រាមទាំងសំបក - ទូរស័ព្ទដៃចំនួន០១គ្រឿង -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១គ្រឿង រួមទាំងសម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

 

  ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើរួមនិងវត្ថុតាងថ្នាំញៀន រហូតមកដល់ពេលនេះត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនីតិវិធី។

នគរបាលស្រុកកំរៀងឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម