អាជ្ញាធរខេត្ត​ប៉ៃលិន​ធ្វើ​ការបិទ​ផ្សារ​សាមគ្គី ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​

ថ្ងៃសៅរ៍ 19 មិថុនា 2021, 9:1

(​ប៉ៃលិន​) ៖ ក្រោយពី​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានធ្វើ​តេស្ត​រហ័ស​រក​ឃើញ​អាជីវ ករ​លក់ដូរ​នៅក្នុង​ផ្សារ​សាមគ្គី ហៅ​ប៉ា​ហ៊ី​មាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ រហូតមកដល់​រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ប៉ៃលិន បានចេញ​សេចក្តីសម្រេច បិទ​ផ្សារ​សាមគ្គី​ហៅ​ប៉ា​ហ៊ី​ទាំងមូល​ជា​បណ្តោះអាសន្ន ។ ហើយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ គេ​សង្កេតឃើញ ប្រជាពលរដ្ឋ មានការ​នាំគ្នា​ទិញ​ទំនិញ​ឥ​វ៉ាន់​មួយចំនួន​ទុក​សម្រាប់​ក្រុមគ្រួសារ ។

 

​ចំណែក​អាជីវករ​ក្នុង​ផ្សារ​ទាំងអស់ កំពុង​នាំគ្នា​រើ​ឥ​វ៉ាន់​របស់ខ្លួន​មួយចំនួន​ចេញពី​ក្នុង​ផ្សារ អ្នកខ្លះ​កំពុង​បិទតូប ខណ​:​ឃើញ​អាជ្ញាធរ​ក្រុង ធ្វើការ​រៀបចំ​ដាក់​ខ្សែ​ហ៊ុ​ព័ទ្ធ​ផ្សារ​ខាងលើ ។

 

ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ៖ នៅពេលនេះ រដ្ឋបាលខេត្ត​ប៉ៃលិន ចេញ​សេចក្តីប្រកាស​លេខ​០៧៦/២១ សសរ​. ចុះ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១ សម្រេច​ប្រកា​សបិទ​ជា​បណ្តោះអាសន្ន​ទីតាំង​ផ្សារ​សាមគ្គី (​ហៅ​ផ្សារ​ប៉ា​ហ៊ី​) ស្ថិតក្នុង​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ចាប់ពី​ថ្ងៃ​ដដែល​នេះ រហូតដល់​មានការ​សម្រេច​សារជាថ្មី ។​

 

នៅក្នុង​អំឡុងពេល​ផ្អាក​ជា​បណ្តោះអាសន្ន​នេះ រដ្ឋបាល​ក្រុងប៉ៃលិន ត្រូវ ៖ ហ៊ុ​ព័ទ្ធ​ទីតាំង​ផ្សារ​ទាំងមូល ផ្អាក​ការចេញ ចូល ក្នុង​បរិវេណ​ផ្សារ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​អានា​ម័​យ ដោយ​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ដើម្បី​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ។

 

ចំណែក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្នកមាន​ផ្ទុក​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ខាងលើ រដ្ឋបាលខេត្ត បាន​ស្វែងរក ដើម្បី​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​អ្នកមាន​ជំងឺ​ខាងលើ កំពុង​សម្រាក​ព្យាបាល ដោយ​មា ន​ការយកចិត្តទុកដាក់​ពី​ក្រុមគ្រូពេទ្យ​ជំនាញ ។

 

ដូច្នេះ ដើម្បី​ការពារ​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ អាជ្ញាធរខេត្ត​ក៏ បាន​ចាត់​ឱ្យ​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ​ពី​វិធាន ៣​កុំ ៣​ការពារ របស់​រាជរដ្ឋាភិបាល ព្រមទាំង​វិធានការ​នា នា​របស់​ក្រសួងសុខាភិបាល ខណ​:​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ កំពុង​រាតត្បាត​នៅក្នុង​ខេត្ត​នានា​ទូទាំង​ប្រ ទេស​កម្ពុជា ដែល​បណ្តាលឱ្យមាន​អ្នកស្លាប់​ជា​រៀងរាល់ថ្ងៃ ៕​

អាជ្ញាធរខេត្ត​ប៉ៃលិន​ធ្វើ​ការបិទ​ផ្សារ​សាមគ្គី ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​
អាជ្ញាធរខេត្ត​ប៉ៃលិន​ធ្វើ​ការបិទ​ផ្សារ​សាមគ្គី ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​
អាជ្ញាធរខេត្ត​ប៉ៃលិន​ធ្វើ​ការបិទ​ផ្សារ​សាមគ្គី ជា​បណ្តោះអាសន្ន ដោយសារ​រកឃើញ​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​

PLB Banner on article detail

អត្ថបទពេញនិយម