ដើរបាញ់សត្វនៅពេលមេឃភ្លៀងត្រូវរន្ទះបាញ់ចំកណ្តាលខ្នងអោយរងរបួសធ្ងន់

ថ្ងៃសុក្រ 18 មិថុនា 2021, 21:37

   ខេត្តបាត់ដំបង៖ យុវជនម្នាក់ត្រូវបានរន្ទះបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យរងរបួសធ្ងន់ ក្នុងចំណោមបក្សពួកគ្នា៤នាក់ដែលធ្វើដំណើរទៅបាញ់សត្វនៅពេលមេឃកំពុងរលឹមធ្លាក់ភ្លៀង។

   លោកវរសេនីយ៍ទោ អ៉ឹង សុវណ្ណ អធិការរងនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា÷ ករណីរន្ទះបាញ់ ០១លើកនេះបានកើតឡើងនៅរសៀលថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២១ ត្រង់ចំណុចក្រុមទី ១៤ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

   យុវជនរងគ្រោះរបួសធ្ងន់ខាងលើមានឈ្មោះ សារី ថងឌី ហៅសុខ ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅក្នុងក្រុមទី ០៣ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល។

   ប្រភពដដែលបញ្ជាក់ឲ្យដឹងបន្ថែមថា÷ មុនពេលកើតហេតុជនរងគ្រោះ និងបក្សពួកចំនួន ៤នាក់បានចេញទៅវាលស្រែដើម្បីបាញ់សត្វ បានបន្តិចស្រាប់តែមេឃស្រទុំរកភ្លៀង រួចក៏នាំគ្មាវិលត្រឡប់មកផ្ទះវិញ លុះធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ភ្លៀងក៏ចាប់ផ្តើមធ្លាក់ខ្លាំងទៅៗ ភ្លាមនោះក៏មានរន្ទះបានបាញ់ត្រូវពីក្រោយខ្នងជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់តែម្តង។
 
ក្រោយពេលកើតហេតុភ្លាមៗនោះដែរ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្រុកដើម្បីស្រោចស្រង់អាយុជីវិត៕សាលី

ដើរបាញ់សត្វនៅពេលមេឃភ្លៀងត្រូវរន្ទះបាញ់ចំកណ្តាលខ្នងអោយរងរបួសធ្ងន់

PLB Banner on article detail