អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩

ថ្ងៃសុក្រ 18 មិថុនា 2021, 21:32

  ខេត្តប៉ៃលិន ៖ នៅក្នុងពិធីជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ ដែលធ្វើការលក់ដូរនៅផ្សារចុងសប្តាហ៍កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន  នៅមុខ ទីធ្លា មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ (ផ្សារចុងសប្តាហ៍) ។
 
ឯកឧត្តម ហុក សុផល អភិបអភិបាលរងខេត្តប៉ៃលិន  បានណែនាំ និងជំរុញដល់ប្រជាកសិករទាំងអស់ ត្រូវតែនាំគ្នាដាំបន្លែបង្កា បែបធម្មជាតិ និង ចិញ្ចឹមសត្វនិត្រីឱ្យបានច្រើន ព្រោះបច្ចុប្បន្ននេះសំបូរទីផ្សារលក់កសិផលទាំងនោះនិង អាចជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសអ្នករស់នៅក្នុងខេត្តប៉ៃលិន សូមនាំគ្នាគាំទ្របន្លែត្រីសាច់របស់កសិករយើង ព្រោះបន្លែធម្មជាតិ និងសត្វចិញ្ចឹមជាលក្ខណ:គ្រួសារ មានរសជាតិឆ្ងាញ់ និងគ្មានសារធាតុគីមី ប៉ះពាល់ដល់សុខភាពនោះឡើយ ។

  ជាមួយគ្នានេះដែរ  ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ កន្លងមកអាជ្ញាធរខេត្ត តែងតែគិតគូរដល់ប្រជាពល រដ្ឋរស់នៅក្នុងខេត្តប៉ៃលិន និងលើកទឹកចិត្តឱ្យចិញ្ចឹមសត្វមាន់ សត្វកង្កែប ត្រី ព្រមទាំងដាំបន្លែបង្កាជាដើម ។ នៅពេលពួកគាត់ចិញ្ចឹមសត្វបានច្រើន រដ្ឋបាលខេត្តប៉ៃលិន ក៏បានរៀបចំចរាចរណ៍ទីផ្សារ និងរកម៉ូយជូនពួកគាត់  ដើម្បីលើកទឹកចិត្តពួកគាត់ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់បានថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ។

  លោកបញ្ជាក់ទៀតថា លោកស្រី អភិបាលខេត្ត តែងតែណែនាំដល់ខាងមន្រ្តីជំនាញនៃ មន្ទីរកសិកម្មខេត្ត និងពាណិជ្ជកម្មខេត្ត ឱ្យចុះផ្ទាល់ទៅដល់កន្លែងទីតាំងរបស់ប្រជាពលរដ្ឋ ដែលបង្កបង្កើនផល ជាពិសេសក្នុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ មិនធ្វើឱ្យប្រជាពលរដ្ឋមានការលំបាកចេញទៅធ្វើការងារនៅឆ្ងាយៗ គឺត្រូវខិតខំបង្កបង្កើនផល ដើម្បីជៀសវាងការចំណាកស្រុកទាំងប្រថុ យប្រថានទៅធ្វើការងារ នៅប្រទេសផ្សេងៗ នាំឱ្យមានការលំបាកផងដែរ ។

  សូមបញ្ជាក់ថា ៖ ផ្សារចុងសប្តាហ៍ គឺជាគម្រោងរបស់មន្ទីរពាណិជ្ជកម្ម តាមរយ:គម្រោងអេម និងមន្ទីរកសិកម្មតាម រយ:គម្រោងអាស្ពៃ ដោយចាប់ផ្តើមកាលពីដើមឆ្នាំ២០២១នេះ ហើយមិនទាន់ បានដំណើរការបើកឱ្យលក់ដូរជាផ្លូវការរៀងរាល់ចុងសប្តាហ៍នៅឡើយទេ ។

 លើសពីនេះ ទំនិញកសិផល គឺគេយកតែបន្លែបង្កា ដែលប្រជាពលរដ្ឋ ផលិត ឬដាំដុះបាននៅក្នុងស្រុកប៉ុណ្ណោះ  មិនអនុញ្ញាតឱ្យនាំចូលមកពីតាមបណ្តាខេត្តនានាក្នុងប្រទេស ឬនាំចូលពីបរទេសនោះឡើយ ៕

អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩
អាជ្ញាធរខេត្តប៉ៃលិន គាំទ្រ និង ជម្រុញ ទីផ្សារ កសិផល ផលិតផល កសិកម្ម បន្ទាប់ពី ជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ នាំគ្នាងាកមកចិញ្ចឹមសត្វ និងដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ នាពេលបរិបទជំងឺកូវីដ ១៩

PLB Banner on article detail

អត្ថបទពេញនិយម