AIREEN Juist Dey Phumi Realthy

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ

ថ្ងៃសុក្រ 18 មិថុនា 2021, 14:40

ខេត្តបាត់ដំបង៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៥ យាងចូល៨៦ព្រះវស្សា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន  ប្រធានគណៈកម្មាធិការសាខា និង សហការី ព្រមទាំងយុវជនកាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និង ប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃចំនួន១៩អង្គ ក្នុងបរិវេនវត្តរ៉ុមស៊ប្រសិទ្ធីរាម ហៅវត្តសមសាន្ត  ក្រុងបាត់ដំបង។ 

នាឱកាសនោះដែឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន បានអានសាលិខិតថ្វាយព្រះពរដោយមានខ្លឹមសារថា ទួលបង្គុំយើងខ្ញុំទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្ដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ និងសូមបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ  ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។ 

ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខា មានប្រសាសន៍ទៀតថា ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សំខាន់បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននានា ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ និង និន្នាការនយោបាយឡើយ ។  

ក្នុងឱកាសនោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានវេរប្រគេនទេយ្យទានដល់វត្ត រួមទទួលបាន ៖ អង្ករ១០០ គីឡូក្រាម ,ទឹកសុទ្ធ ២០កេស , ទឹកក្រូច៥កេស  ម៉ាស់១៥ប្រអប់ ផ្លែឈើ២កន្រ្តក់,អាល់កុល ៣០លីត  និង បច្ច័យ ៥០ម៉ឺនរៀល ព្រមទាំងបច្ច័យ៤ប្រគេនដល់ព្រះសង្ឃ ទាំង១៩អង្គ ក្នុងមួយអង្គៗ នូវស្លាដក ១ និងបច្ច័យ ២ម៉ឺនរៀល,អាកុល១ដបតូច ដោយឡែកអ្នកចូលរួមទទួលបានម៉ាស់១០បន្ទះនិងថវិកាមួយចំនួនផងដែរ  ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងឱកាសចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ

PLB Banner on article detail

អត្ថបទពេញនិយម