រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា

ថ្ងៃសុក្រ 18 មិថុនា 2021, 11:37

រថយន្ត ធំ២គ្រឿងបុកគ្នានៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨.១៣៩ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោង៦ព្រឹកថ្ងៃ១៨មិថុនា២០២១នេះ បណ្តាលឲ្យអ្នកបើកបររថយន្តម្នាក់ស្លាប់គៀបជាប់ក្នុងរថយន្ត។សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាង រថយន្តផ្ទុកកុងតឺន័រ​ក្បាលពណ៌ស​លាយបៃតង​ម៉ាក HINO ពាក់ស្លាកលេខ​ ភ្នំពេញ​ 3A-2887 បុកប៉ះជាមួយ​រថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌​ស​ម៉ាកFrightliner ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A-1427 អ្នកបេីកបរ(រត់គេចបាត់)ក្នុង​ទិសដៅផ្ទុយគ្នា​ បណ្ដាល​អោយអ្នកបេីកបរឈ្មោះ​ លី​ រ៉ាវី​ អាយុ​ ​៣៣ឆ្នាំ​ ភេទប្រុស​ មានទីលំនៅ ឃុំជីរោទ៍​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ ស្លាប់នៅនឹងកន្លែង​ ហេីយអ្នករួមដំណេីរក្នុងរថយន្តHINO ចំនួន​ ០២នាក់​រងរបួសមានឈ្មោះ​ ៖

 

១​-ឆាយ​ ឡែន​ ភេទ​ស្រី​ អាយុ​៣៥ឆ្នាំ​ មានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​ ត្រូវជាប្រពន្ធអ្នកបេីកបរខាងលេី​។ 

 

២​-ឯល​ សុខហេង​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំមានទីលំនៅខេត្តព្រៃវែង​ រងរបួសស្រាល​ ។អ្នករងរបួសទាំងពីរត្រូវបានបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល។ 

 

ក្រោយកើតហេតុ កម្លាំង​អាវុធស្នាក់ការ​សន្តិសុខ​៤០២​សហការ​ជាមួយ​កម្លាំងអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយគាស់យកសាកសពដែលគៀបចាប់ក្នុងរថយន្ត បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ការពារកន្លែងកេីតហេតុ រៀបចំសណ្តាប់ធ្នាប់​ សំរួលចរាចរណ៍ និងដោះស្រាយបន្តតាមនិតិវិធី៕

រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា
រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា
រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា
រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា
រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា
រថយន្តធុនធំ២គ្រឿងបុកប៉ះគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗក្នុងរថយន្ត នៅស្រុកកំពង់សីលា

PLB Banner on article detail