ប្រតិភូ​អន្តរក្រសួង និង​អាជ្ញាធរខេត្ត​បាត់ដំបង ចុះ​វាយតម្លៃ​ករណី​បំពុលបរិស្ថាន​ស្ទឹង​សង្កែ​

ថ្ងៃសុក្រ 18 មិថុនា 2021, 8:47

​ខេត្តបាត់ដំបង​៖ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ​ក្រុមការងារ​អន្តរក្រសួង​បាន​ចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ករណី​បំពុលបរិស្ថាន​ស្ទឹង​សង្កែ និង​ទប់ស្កាត់​ការបំពុល​នៅក្នុង​ក្រុមហ៊ុន​ហ្វី​និក​អ៊ិន​ដា​ស្ទ្រៀ​ល ឯ​.​ក​
​ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ភ្ជា​វ ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង ។​

​ការចុះ​ត្រួតពិនិត្យ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការ​ទទួល​បន្ទុក​ក្រសួងបរិស្ថាន និង​វត្តមាន​ចូលរួម​ពី ឯកឧត្តម អ៊ុយ សុធាវី អភិបាលរង​ខេត្ត ជា​តំណាង​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​វត្តមាន​ថ្នាក់ដឹកនាំ​បណ្តា​ស្ថាប័ន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​អាជ្ញាធរ​ដែនដី​ក្នុងស្រុក​រតនមណ្ឌល មួយចំនួន​ផងដែរ​។​

​តាមរយៈ​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ និង​ក្រុមការងារ​អន្តរក្រសួង ដែល​បាន​ចុះ​ធ្វើ​ការត្រួត​ពិនិត្យមើល​និង​បាន​វាយតម្លៃ​ការងារ​គ្រប់គ្រង​បរិស្ថាន របស់​ក្រុមហ៊ុន​ហ្វី​និក អុ​ិ​ន​ដា​ស្ទ្រៀ​ល ឯ​.​ក ដែល​កន្លងមក​បា​នប​ង្ក​ឱ្យមាន​ការ​លេច​ធ្លាយ​នូវ​សំណល់​រាវ ដែលមាន​សារធាតុ​គីមី​និង​បំពុល​ក្នុង​ទឹកស្ទឹង​សង្កែ ហើយ​បាន​បណ្តាល​ឲ្យ​ត្រី​ក្នុង​ស្ទឹង​ពុល​ងាប់​កន្លងមក​។​

​តាមរយៈ​នៃ​កិច្ចប្រជុំ និង​ស្មារតី​អង្គប្រជុំ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ដែនដី​គ្រប់​ជាន់ថ្នាក់​បាន​យកចិត្តទុកដាក់​និង​ចូលរួម​សហការ ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ធ្វើការ​ដោះស្រាយ​នូវ​បញ្ហា​ការបំពុល​បរិស្ថាន​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់  និង​បានឱ្យ​ក្រុមហ៊ុន​ធ្វើ​បទ​បង្ហាញ​ដែល​ទាក់ទង​ទៅ​និង​ហេតុ​ការកើតឡើង​កន្លងមក និង​ពី​ការងារ​គ្រប់គ្រង​កាកសំណល់​រឹង និង​រាវ​របស់​ក្រុមហ៊ុន​។​

​ជាមួយគ្នានេះ​ក្រុមហ៊ុន​ក៏បាន​បង្ហាញ​នូវ​ការសោកស្តាយ​ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​កន្លងមក ដោយបាន​ប្តេជ្ញាចិត្ត​ធ្វើការ​កែលម្អ​ក្នុងការ​គ្រប់គ្រង​នូវ​សំណល់​រាវ កុំឱ្យ​កើតមាន​បញ្ហា​ជាថ្មី​ម្តងទៀត  ថែមទាំង​បានបង្ហាញ​អំពី​លក្ខណៈ​នៃ​ការ​ដំណើរ​ក្នុង​ការសាងសង់​នូវ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​និង​ប្រព័ន្ធ​បច្ចេកទេស​ពី​ការសម្អាត​ទឹកបាន​ប្រមាណ ៨០% ដែល​គ្រោង​និង​បញ្ចប់​នូវ​ចុងឆ្នាំ​២០២១​នេះ​។

​ក្រុមការងារ​អន្តរក្រសួង ក៏​នៅតែមាន​ការព្រួយបារម្ភ​ចំពោះ​”​ស្រះ​ស្តុក​កាកសំណល់​រឹង​និង​រាវ​” របស់​ក្រុមហ៊ុន​ផងដែរ ដែល​ពុំទាន់​មាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​អាច​បង្កឱ្យមាន​កា​រ​លេច​ធ្លាយ​ជាថ្មី ឬក៏​ជ្រាបចូល​តាម​ប្រព័ន្ធ​ទឹក​ក្រោម​ដី និង​អាច​បង្ក​ផលប៉ះពាល់​បរិស្ថាន​ទឹក  ពិសេស​នៅ​រដូវភ្លៀង​ធ្លាក់​ខាងមុខនេះ  ហើយ​បញ្ហា​នេះ​តំរូវ​ឲ្យ​អាជ្ញាធរ​និង​ក្រុមហ៊ុន ត្រូវតែ​ចាត់វិធានការ​ចាំបាច់​នានា​ក្នុងការ​ទប់ស្កាត់​ឱ្យខាងតែបាន​។​

​ក្រុមការងារ​អន្តរក្រសួង​ក៏បាន​ជំរុញ​ស្នើ​ដល់​ក្រុមហ៊ុន​ត្រូវតែ​ព​ន្លឿ​ន​ការរៀបចំ​ការសាងសង់​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ដាក់ឱ្យ​ដំណើការ​និង​ធ្វើការ​សម្អាត​នូវ​កាកសំណល់​រាវ​ចាស់ និង​បង្វែរ​ប្រព័ន្ធ​សំណល់​រាវ ពី​ផលិតកម្ម ទៅធ្វើ​ការសម្អាត ឲ្យ​ស្របតាម​លិខិតបទដ្ឋាន​ច្បាប់​រួមទាំង​ត្រូវ​បំពាក់​នូវ​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ ពី​ការបញ្ចេញ​សំណល់ ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព ក្នុងការ​សម្អាត​សំណល់​រាវ​ឲ្យ​បានជា​ប្រចាំ និង​ជាការ​ឆ្លើយតប​ទៅនឹង​កម្រិត​កំណត់​ស្តង់ដារ​។​

​ជាមួយគ្នានេះ​ផងដែរ ក្រុមការងារ​អន្តរក្រសួង​ក៏បាន​ណែនាំ​និង​ជំរុញ​ដល់​ក្រុមហ៊ុន ត្រូវតែមាន​ដំណោះស្រាយ​សមស្រប និង​ឆ្លើយតប​ចំពោះ​ផលប៉ះពាល់​ទាំងឡាយ​ដែល​កើតមាន​កន្លងមកនេះ  ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​ដល់​ប្រជាជន ដែល​ទទួលរង​នូវ​ផលប៉ះពាល់​អំពី​ករណី​បំពុល​ទឹក​នេះ  និង​ដើម្បី​ចៀសវាង​នូវ​ការបង្ក​ផលប៉ះពាល់​ទៅដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង សតិអារម្មណ៍​សាធារណជន​។​

​ឯកឧត្តម​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ នេះ​ក៏បាន​លើកឡើង​ដោយ​សង្កត់ធ្ងន់ថា​៖ រាល់​គម្រោង​វិនិយោគ រាជរដ្ឋាភិបាល​តែងតែ​លើកទឹកចិត្ត និង​បាន​គិតគូរ​ពី សុខមាលភាព​របស់​ប្រជាពលរដ្ឋ  ក្នុងនោះដែរ​ក្រុមការងារ​អន្តរក្រសួង ក៏បាន​ផ្តល់នូវ​មតិយោបល់​គន្លឹះ​ដោយ​ស្នើ​ទៅដល់​ក្រុមហ៊ុន ដោយ​លើកឡើងថា​៖​ដើម្បី​ធានា​ការទុកចិត្ត​លើ​ការគ្រប់គ្រង​សំណល់​រាវ​របស់​ក្រុមហ៊ុន គួរតែមាន​ការផ្អាក​ដំណើរការ ផលិតកម្ម​ជា​បណ្តោះអាសន្ន មួយរយៈ​សិន  រហូតដល់​ក្រុមហ៊ុន​បានរៀបចំ​នូវ​អាង​ប្រព្រឹត្ត​កម្ម​សំណល់​រាវ របស់ ខ្លួន​បាន​រួចរាល់ និង​ដើម្បី​ធ្វើការ​សម្អាត​នូវ​សំណល់​រាវ​ទាំងអស់​ដែលមាន​សារធាតុ​គីមី​ពុល​ខ្ពស់ ពី​សង្វាក់​ផលិតកម្ម និង​ដើម្បី​សំដៅ​ដល់​ការបង្ការ​នូវ​ផលប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​ជាថ្មីទៀត​៕​

PLB Banner on article detail