មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង

ថ្ងៃព្រហស្បតិ៍ 17 មិថុនា 2021, 17:2

សៀមរាប÷ ថ្ងៃព្រហស្បតិ៍ ៨កើត ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជន ស្រុកប្រាសាទ ខេត្តសៀមរាប ។ 

 

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តសៀមរាបទាំងមូល និងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា និងប្រតិភូអមដំណើរដោយ មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការស្រុក លោកអភិបាលស្រុក លោកមេភូមិ លោកមេឃុំ ចុះប្រគល់ផ្ទះ ១ខ្នង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ជូនលោកស្រី នួន ឈរ ដែលជាភរិយារបស់អតីតយុទ្ធជនដែលបានពលី នៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលទីទាល់ក្រលំបាក ដូចនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានតបស្នងសងគុណ ចំពោះគុណណូបការៈរបស់អតីតយុទ្ធជនយើងដែលបានធ្វើពលីកម្មយ៉ាងច្រើន ធ្វើអោយប្រទេសជាតិយើងមានសុខ សន្តិភាពរហូតមកដល់សព្វថ្ងៃ។ ដោយ តាំង ហូ

មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប​ ប្រគល់ផ្ទះ១ខ្នងដល់ពលរដ្ឋស្រុកប្រាសាទបាគង

PLB Banner on article detail