ឯកឧត្តម ងួន រតនៈ ចុះតាមដានពិនិត្យការងារចាក់ផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ

ថ្ងៃព្រហស្បតិ៍ 17 មិថុនា 2021, 14:42

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន និងលោក ផេង សិទ្ធី អភិបាលក្រុង រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះតាមដានពិនិត្យការងារស្ថាបនា កែលំអផ្លូវចាក់បេតុងចំនួន០១កំណាត់ ប្រវែង៨០០ម៉ែត្រ និងទទឹង១០ម៉ែត្រ ចាប់ពីចំណុចខាងមុខបូរី រំចេក រហូតដល់ចំណុចផ្លូវកែងខាងកើតភោជនីយដ្ឋានអប្សរា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបងបានលើកឡើងថា ផ្លូវដែលកំពុងរៀបចំស្ថាបនាកែលម្អនៅពេលនេះ គឺជាប្រភេទផ្លូវបេតុង ដែលមានប្រវែង ៨០០ម៉ែត្រ ទទឹង១០ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ  ហើយគម្រោងមួយនេះដែរមានការឧបត្ថម្ភមានពីរ ដែលទីមួយការក្រាលបាតខាងក្រោមរៀបចំដោយក្រុមមន្ត្រី នៃមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្ត ក្រោមការឧបត្ថម្ភពីឯកឧត្តម ងួន រតនៈ អភិបាលខេត្ត ហើយទីពីរផ្ទៃចាក់បេតុងខាងលើ ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនបូរី រំចេក ។

ជាមួយគ្នានេះលោកអភិបាលក្រុង ក្នុងនាមរដ្ឋបាលក្រុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន និងជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង និងម្ចាស់ក្រុមហ៊ុនបូរី រំចេក ដែលបានជួយឧបត្ថម្ភចាក់ជាផ្លូវបេតុង សម្រាប់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរស្រួល ប្រកបដោយសុវត្ថិភាព ហើយក៏សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់អោយជៀសផុតពីជំងឺកូវីដ ១៩ និងសូមជូនពុទ្ធពទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ងួន រតនៈ ចុះតាមដានពិនិត្យការងារចាក់ផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ
ឯកឧត្តម ងួន រតនៈ ចុះតាមដានពិនិត្យការងារចាក់ផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ
ឯកឧត្តម ងួន រតនៈ ចុះតាមដានពិនិត្យការងារចាក់ផ្លូវបេតុងប្រវែង ៨០០ម៉ែត្រ

PLB Banner on article detail

អត្ថបទពេញនិយម