AIREEN Juist Dey Phumi Realthy

ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់

ថ្ងៃពុធ 16 មិថុនា 2021, 18:28

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងនគរ បាលប៉ុស្តិ៍ការពារព្រំដែនគីឡូ១៣ នៃវរសេ នា តូចនគរបាលការពារព្រំដែនគោកលេខ ៨១៧  រួមជាមួយសមត្ថកិច្ចកងយោធពលខេមរភូមិន្ទប្រចាំការតាមមាត់អូរព្រំដែន ចុះល្បាតនិងបង្ក្រាបបានករណីការនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន(ចូលទៅក្នុងប្រទេសថៃ)មួយករណីក្នុងបទល្មើសជាក់ស្តែង។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានអោយដឹងថា ជាមួយកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង១៧និង០៩នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចមាត់អូរព្រំដែនកម្ពុជា-ថៃស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅ លូន ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យជាមេខ្យល់ចំនួន០២នាក់ ខណៈកំពុងនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់។

លោកបន្តថា ជនសង្ស័យជាមេខ្យល់ ទី១-ឈ្មោះ ឆង ប៉េងអាត ហៅ ប៉េង ភេទប្រុស អាយុ ៣០ឆ្នាំ  មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព  ស្រុកសំពៅលូន ខេត្តបាត់ដំបង
២-ឈ្មោះ រួន ចាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅបណ្ដោះអាសន្ន ភូមិអូរ ឃុំសន្តិភាព  ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រោយពេលឃាត់ខ្លួនភ្លាមៗសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរស្រាវជ្រាវរួចបញ្ជូនពលរដ្ឋចំនួន ០៩នាក់ទៅកាន់មណ្ឌលចត្តាឡីស័កកម្រិត ១នៅ ស្រុកសំពៅលូន រីឯមុខសញ្ញាជាមេខ្យល់ទាំងពីរ នាក់សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់
ឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ចំនួន០២នាក់ ខណៈនាំពលករ០៩នាក់ឆ្លងដែនដោយខុសច្បាប់

PLB Banner on article detail

អត្ថបទពេញនិយម