រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីបួងសួងក្រុងពាលីកែលំអជ្រាំងស្ទឹងសង្កែប្រវែងជាង២០០ម៉ែត្រ

ថ្ងៃអង្គារ 15 មិថុនា 2021, 13:53

ខេត្តបាត់ដំបង! រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះបានប្រារព្ធពិធីបួងសួងក្រុងពាលី កែលំអជ្រាំងសងខាងស្ទឹងសង្កែ ក្រោយមានការបាក់ស្រុតដោយជំនន់ទឹកភ្លៀង ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុងអោយកាន់តែមានភាពស្រស់បំព្រង។

 

ពិធីនេះដែរបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងម្ចាស់ដៃគូ លោកឧកញ៉ា ហេង តុលា ព្រមទាំងមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត និង ឯកឧត្តមជាប្រធានមន្ទីរពាក់ព័ន្ធមួយចំនួនផងដែរ។

 

ឯកឧត្តម សឿម ប៊ុនរិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តបាត់ដំបង បានមានប្រសាសន៍ថា ពិធីក្រុងពាលីនៅព្រឹកនេះដែរ ពាក់ព័ន្ធនឹងការកែលំអ ជ្រាំងស្ទឹងរវាងស្ពានសម្តេចតេជោ ជាមួយនិងស្ពានថ្មចាស់ ដែលមានប្រវែងទាំងសងខាង២៤០ម៉ែត្រ ដើម្បីសម្រួលឡើងវិញបន្ទាប់ពីខែវស្សាចូលមកដល់ធ្វើអោយមានការបាក់ស្រុត។ហើយការកែលំអឡើងវិញនេះបានពីការចូលរួមពីដៃគូ ដែលមានលោកឧកញ៉ា ហេង តុលា ដែលគាត់ទទួលបានគោលការណ៍ពីថ្នាក់ដឹកនាំខេត្តពីជំនាន់មុនៗមករហូតដល់បច្ចុប្បន្ននេះក្នុងការរៀបចំឱ្យមានភោជនីយដ្ឋានរីវើរ(RIVER)មួយនៅផ្នែកខាងលិចស្ទឹងនេះ ហើយខាងដៃគូក៏បានចូលរួមចំណែករៀបចំជ្រាំងស្ទឹងនេះ ដើម្បីអោយភ្ញៀវទេសចរណ៍បានដើរហាត់ប្រាណកំសាន្តលេង និងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងអោយមានការរីកចំរើន និងមានភាពស្រស់បំព្រងថែមទៀត។

 

ជាមួយគ្នានេះដែរ ម្ចាស់ដៃគូ លោកឧកញ៉ា ហេង តុលា បានលើកឡើងដែរថា លោកបានបង្កើតភោជនីយដ្ឋានមួយដែលមានឈ្មោះថា រីវ័រ(RIVER)ដោយបានការជ្រោមជ្រែងពីខេត្ត ហើយធ្វើយ៉ាងណាអោយជួយរៀបចំដងស្ទឹងសង្កែទាំងសងខាងអោយបានស្អាត ដើម្បីចូលរួមប្រលងប្រណាំងទីក្រុងស្អាត ។ ហើយដោយមើលឃើញថាជ្រាំងស្ទឹងសង្កែទាំងសងខាងមានការបាក់ស្រុតរហូតដល់ដងផ្លូវ អញ្ចឹងលោកដែលជាអ្នករស់នៅប្រកបអាជីវកម្មនៅក្នុងខេត្តនេះ លោកក៏សម្រេចចិត្តទទួលយកសំណើរបស់ថ្នាក់ដឹកនាំ ធ្វើយ៉ាងណាជួយរៀបចំទីក្រុងរបស់យើងអោយបានស្អាត ទីមួយអោយខេត្តយើងប្រលងប្រជែងទីក្រុងស្អាតឈ្នះគេ ទីពីរទៀតក៏ដើម្បីមុខមាត់ខេត្តយើងទៅប្រៀបធៀបជាមួយប្រទេសជិតខាងទៅប្រទេសថៃ និងវៀតណាម យើងអាចមានជ្រាំងស្ទឹងស្អាតដែលមិនបាក់ដូចសព្វថ្ងៃ ដើម្បីអោយប្រជាពលរដ្ឋយើង ក៏ដូចជាភ្ញៀវទេសចរណ៍បរទេសដែលគាត់មកឃើញ ថាទីក្រុងរបស់យើងស្អាត។

រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីបួងសួងក្រុងពាលីកែលំអជ្រាំងស្ទឹងសង្កែប្រវែងជាង២០០ម៉ែត្រ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីបួងសួងក្រុងពាលីកែលំអជ្រាំងស្ទឹងសង្កែប្រវែងជាង២០០ម៉ែត្រ
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីបួងសួងក្រុងពាលីកែលំអជ្រាំងស្ទឹងសង្កែប្រវែងជាង២០០ម៉ែត្រ

PLB Banner on article detail