​នគរបាល​ស្រុក​សង្កែ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​

ថ្ងៃអង្គារ 15 មិថុនា 2021, 12:16

​​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​តា​ប៉ុន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​​លោក​អនុសេនីយ៍ឯក សំ ប៊ុនហេង ប្រធាន​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង ១១​និង​១០​នាទី ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១  នៅ​ចំណុច​ក្រុមទី​១២ ស្ថិតក្នុង​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ  ខេត្តបាត់ដំបង​។

 

ជាមួយ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះដែរ ក្នុង​បទល្មើស​ជាក់ស្តែង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣​នាក់​រួមមាន​!
១,​ឈ្មោះ  នី វ៉ាន់ដា ភេទ​ប្រុស  អាយុ  ៣៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​សម្តេច ឃុំ​តា​ប៉ុន  ស្រុក​សង្កែ ខេត្តបាត់ដំបង (​ជា​មុខសញ្ញា​ចាស់​ធ្លាប់​ជាប់ពន្ធនាគារ​)
   ២,​ឈ្មោះ  អង ប៊ុនថន ភេទ​ប្រុស អាយុ  ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​
៣,​ឈ្មោះ ម៉ាប់ មឿ​ន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​តា​ប៉ុន ឃុំ​តា​ប៉ុន សង្កែ ខេ​ត​បាត់ដំបង​។​

 

វត្ថុតាង​ចាប់​យកបាន​រួមមាន​:
-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា​ចំនួន ០១​ថង់​មាន​ទម្ងន់​(០,២៥​ក្រាម​ទាំង​សំបក​)​សង្ស័យ​មាន​សារធាតុ​ញៀន​
-​សម្ភារ​កែ​ច្នែ​សម្រាប់​ប្រេ​ី​ប្រាស់​ថ្នាំញៀន​មួយចំនួន​,​សំបក​ថង់​ថ្នាំញៀន​ប្រើប្រាស់​រួច​ចំនួន​០៣​ថង់​
-​ទូរ​សព្ទ័​ដៃ ០១​គ្រឿង​
-​ម៉ូតូ​កែច្នៃ​០១​គ្រឿង​។​

 

​ជនសង្ស័យ​រួម​និង​វត្ថុតាង រហូតមកដល់​ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​នគរបាល​ស្រុក​សង្កែ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​
​នគរបាល​ស្រុក​សង្កែ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​
​នគរបាល​ស្រុក​សង្កែ​បង្ក្រាប​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​

PLB Banner on article detail