បុរស​ទី​០៣​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តបាត់ដំបង​

ថ្ងៃអង្គារ 15 មិថុនា 2021, 8:58

​បាត់ដំបង​! បុរស​វ័យ​ចំណាស់​ម្នាក់​ទៀតហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ខេត្តបាត់ដំបង នាំ​ឲ្យ​ចំនួន​សរុប​អ្នកស្លាប់​កើនឡើង​ដល់​០៣​នាក់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។​

 

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា​÷ នៅ​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១​នេះ​មាន​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់ទៀត​បាន​ស្លាប់​កាលពី​អំឡុង​វេលា​ម៉ោង ៣​និង​៣០​នាទី​រសៀល អ្នកជំងឺ​ដែល​បាន​ស្លាប់​ទី ១​ដោយសារ​កើត​ជំងឺ​កូ​វីដ​-១៩ បូករួម​ទាំង​មាន​ជំងឺ​ប្រចាំកាយ​មួយចំនួន​ផងដែរ​ទើប​ធ្ងន់ធ្ងរ​មិនអាច​ជួយសង្គ្រោះ​ជីវិត​បាន​។​

 

​ជនរងគ្រោះ​ស្លាប់​មានឈ្មោះ អុ​ិ​ត ហ៊ុម ភេទ​ប្រុស អាយុ ៧៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​បោះ​ពោធិ៍ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​នៅ​ថ្ងៃ​ដដែល​នេះដែរ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង ក្រុមគ្រូពេទ្យ​សមរភូមិ​ជួរមុខ​បាន​រកឃើញ​ប្រជាពលរដ្ឋ​ឆ្លង​នូវ​ជំងឺ​កូ​វីដ​-១៩ ចំនួន ១១​នាក់ ជា​ករណី​ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភ​: មាន​ចំនួន ៦​នាក់ និង​ករណី​ពលករ​ខ្មែរ​នាំចូល​ចំនួន ៥​នាក់​។​

 

​គិត​ត្រឹម​ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១ រដ្ឋបាលខេត្ត​បាត់ដំបង​បានបង្ហាញ​ទូរលេខ​ប្រជាពលរដ្ឋ​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៥៤២​នាក់ បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ២៣២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៣០៨​នាក់ និង​ករណី​ស្លាប់​កើន​ដល់​ចំនួន ៣​នាក់​៕​

បុរស​ទី​០៣​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តបាត់ដំបង​
បុរស​ទី​០៣​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តបាត់ដំបង​

PLB Banner on article detail

អត្ថបទពេញនិយម