ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់

ថ្ងៃអង្គារ 15 មិថុនា 2021, 8:42

​ខេត្តសៀមរាប​÷ រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖​ក្នុង​ព្រឹត្តិការណ៍ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍​២០​កុម្ភៈ នេះ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់ នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១  ដូច​មាន​រាយ​នាម​ក្នុង​តារាង​។​

 

​ករណី​ទី​១ ដល់ទី​១៧ គឺជា​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ដែលមាន​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​នឹង​ប្រភពដើម​មកពី​ស្រុក​ជីក្រែង​។ ករណី​ទី​១៨ ជា​ករណី​មករក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ដោយមាន​អា​ការៈសង្ស័យ ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ស្រាវជ្រាវ​រក​មេរោគ​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​វិជ្ជមាន​។ ដោយឡែក ករណី​ទី​១៩ ដល់ទី​៣៥ គឺជា​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​វិទ្យាល័យ​សម្ដេចឪ​។​

 

​អ្នកជា​សះស្បើយ​ទាំង​០៤​នាក់ ខាងលើ ក្រុមគ្រូពេទ្យ​បានអនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យបង្អែក​ខេត្ត ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​។​

 

​មកទល់ពេលនេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤៩៤​នាក់ បាន​ព្យាបាល​ជា​សះ​-​ស្បើយ​ចំនួន​១១៧​នាក់ ស្លាប់​៣​នាក់ និង​៣៧៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត និង​វិទ្យាល័យ​ដំ​ដែក​។​

 

​រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។​

 

រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ដោយ តាំង ហូ​

ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់
ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់
ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់
ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់
ខេត្តសៀមរាប ​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន​៣៥​នាក់ និង​ជាសះស្បើយចំនួន​៤​នាក់

PLB Banner on article detail

អត្ថបទពេញនិយម