អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ថ្ងៃអាទិត្យ 13 មិថុនា 2021, 16:17

ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០២នាក់ ទៅតុលាការពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល ធ្វើការបង្ក្រាបបានជាក់ស្តែងនៅចំណុចរោងកម្មករសំណង់ ស្ថិតក្នុង ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់យកនូវវត្ថុតាងម្សៅក្រាមសថ្លា ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ ១៩កញ្ចប់តូច) និងសម្ភារៈសម្រាប់សេពគ្រឿងញៀនបានមួយចំនួនទៀតផងដែរ។

 

ជនសង្ស័យទាំង០២មានឈ្មោះ ៖ 

 

១/ឈ្មោះ ឌុក ធែល ភេទ ប្រុស អាយុ ៣២ ឆ្នាំមុខរបរ មិនពិតប្រាកដ (ជួញដូរ និងចែកចាយគ្រឿងញៀន) បច្ចុប្បន្នស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

២/ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥មុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) ទីលំនៅបច្ចុប្បន្ន ស្នាក់នៅភូមិថ្មដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានីភ្នំពេញ។

 

ជនសង្ស័យទាំង០២នាក់ខាងលើបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ០២នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

PLB Banner on article detail