ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាមួយថ្នាំញៀនជាង០១គីឡូក្រាម

ថ្ងៃសៅរ៍ 12 មិថុនា 2021, 8:17

ខេត្តបាត់ដំបង! កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ខេត្ត សហការជាមួយកម្លាំងផ្នែក ប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងជាបន្តបន្ទាប់កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រឃុំសន្តិភាព និង ឃុំបឹងរាំង ស្ថិតក្នុងក្រុងបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ជំហានដំបូងសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន-
១-ឈ្មោះ ជួន ណារីន ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិអូរដា ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង
២-ឈ្មោះ ស៊ុយ ពិសិទ្ឋ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

វត្ថុតាងចាប់យកបានរួមមាន! 
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០១ ថង់ ទម្ងន់ ១០០,២៥ក្រាមទាំងសំបក
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(យ៉ាម៉ា)ចំនួន ២៨គ្រាប់ ទម្ងន់ ២,៤០ក្រាមទាំងសំបក
- ម៉ូតូចំនួន០២គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿង
 ។ 

 

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជួន ណារីន និងដោយមានការអនុញ្ញាតពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ កម្លាំងសមត្ថកិច្ចយើងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សែម សុខមាន ភេទប្រុស អាយុ ៣៥ ឆ្នាំ រស់នៅភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

 

ដោយបានដកហូតវត្ថុតាងមាន!
-ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៧ថង់ ទម្ងន់ ១០៣៨,៧២ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០២គ្រឿង
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១គ្រឿង រួមនិងសម្ភារប្រើប្រាស់ថ្នាំញៀនមួយចំនួន។

 

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ រួមជាមួយវត្ថុតាងថ្នាំញៀនម៉ាទឹកកក ចំនួន០៨ថង់ ស្មើនឹងទម្ងន់ ១១៣៨,៩៧ក្រាម និងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន ២៨គ្រាប់ ស្មើនឹងទម្ងន់ ០២,៤០ក្រាមរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ឃាត់ខ្លួនជនសង្ស័យ០៣នាក់ជាមួយថ្នាំញៀនជាង០១គីឡូក្រាម

PLB Banner on article detail

អត្ថបទពេញនិយម