កម្មករធ្វើផ្លូវជាង៧០នាក់​ ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យាពេលបើកប្រាក់ខែ

ថ្ងៃសៅរ៍ 12 មិថុនា 2021, 8:15

សៀមរាប៖ក្រុមកម្មករធ្វើផ្លូវប្រុសស្រីប្រមាណជាង៧០នាក់ នៅរសៀលថ្ងៃទី ១១ ខែមិថុនានេះ បានផ្ទុះការតវ៉ារឿងអ្នកម៉ៅការព្យាពេលការបើកប្រាក់ខែ។

 

ក្រុមកម្មករបានទៅប្រមូលផ្តុំគ្នានៅទីតាំងស្នាក់ នៅរបស់អ្នកម៉ៅការ ក្នុងភូមិគោកចក សង្កាត់គោកចក ក្រុងសៀមរាប។ ប៉ុន្តែក្នុងពេលផ្ទុះការតវ៉ាខ្លាំង សមត្ថ កិច្ចនគរបាល ក៍បាននាំអ្នកម៉ៅការផ្លូវនោះទៅកាន់សាលាសង្កាត់ បញ្ជៀសការផ្ទុះហឹង្សា។

 

ក្រុមកម្មករបានរៀបរាបថា ពួកគាត់ទាំងជាង៧០ នាក់ជាកម្មករធ្វើផ្លូវបេតុង១ខ្សែក្នុងគំរោង(៣៨)ខ្សែក្នុងសង្កាត់គោកចក ឈ្មោះថាផ្លូវលេខ០៧ ដែលគេនិយមហៅថា ផ្លូវពេទ្យ (រ៉ាក់)។ ពួកគាត់អ្នកខ្លះអត់ទាន់បើកប្រាក់តាំងខែ៣មក ឯខ្លះទៀតតាំងខែ៤មក។នៅរសៀលថ្ងៃទី១១ខែមថុនានេះ អ្នកម៉ៅការសន្យាលើកចុងក្រោយថា បើកប្រាក់ខែអោយ ព្រោះធ្លាប់សន្យាច្រើនដងហើយ។ លុះពេលមកបើក បែជាឆ្លើយថាអត់ទាន់មានលុយ ទើបពួកគាត់តវ៉ាបែបនេះ។

 

នៅអំឡុងពេល២ម៉ោងក្រោយ ក្រុមកម្មករក៍បាននាំគ្នាត្រឡប់ទៅផ្ទះរៀងខ្លួនវិញ បន្ទាប់ពីសមត្ថកិច្ច ប្រាប់ថា ថ្ងៃទី១២ខែមិថុនា ម៉ោង៣រសៀលនឹងបើក ប្រាក់ខែ។ តែក្រុមកម្មករបញ្ជាក់ថា បើថ្ងៃស្អែកទី១២ ខែមិថុនាមិនបើកទេ ពួកគេនឹងតវ៉ាហើយបិទផ្លូវ។

 

ឆ្លងកាត់ការសម្របសម្រួល លោកទិត ឌីរ៉ា ចៅ សង្កាត់គោកចកបញ្ជាក់ថា អ្នកម៉ៅការនេះដាក់កិច្ច សន្យាថា រសៀលថ្ងៃទី១២ខែមិថុនា នឹងបើកប្រាក់ខែអោយកម្មករ។  តែបើអ្នកម៉ៅការរូបនេះមិនគោរពកិច្ចសន្យា លោកនិងរាយការទៅក្រុង ហើយបន្តនិតិវិធទៅតាមជាក់ស្តែង។

 

លោកចៅសង្កាត់បញ្ជាក់ថា តាមការអះអាង អ្នកមៅការនេះ មិនមានប្រាក់បើកទេ ព្រោះម៉ៅការខាត តែយ៉ាងណានោះ រងចាំថ្ងៃទី១២ទើបដឹងពីលទ្ធផល៕ ដោយ តាំង ហូ

កម្មករធ្វើផ្លូវជាង៧០នាក់​ ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យាពេលបើកប្រាក់ខែ
កម្មករធ្វើផ្លូវជាង៧០នាក់​ ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យាពេលបើកប្រាក់ខែ
កម្មករធ្វើផ្លូវជាង៧០នាក់​ ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យាពេលបើកប្រាក់ខែ
កម្មករធ្វើផ្លូវជាង៧០នាក់​ ផ្ទុះការតវ៉ារឿងអ្នកម៉ៅការពន្យាពេលបើកប្រាក់ខែ

PLB Banner on article detail