​នគរបាល​ស្រុក​សង្កែ​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន ២០​ថង់​

ថ្ងៃសុក្រ 11 មិថុនា 2021, 9:3

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​គ្រឿងញៀន សហការ​ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ បាន​ចុះ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បាន​ករណី​រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ០១​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​។​

 

​លោក​វរសេនីយ៍ឯក ស៊ុន សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ បានអោយដឹងថា កិច្ចប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​នៅវេលា​ម៉ោង ១៤​និង​១០​នាទី ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​២១  ភូមិ​កំពង់ព្រះ  ឃុំ​កំពង់ព្រះ ស្រុក​សង្កែ  ខេត្តបាត់ដំបង​។  

 

​ជាមួយគ្នានេះដែរ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ប្រុស​ស្រី​ចំនួន​០២​នាក់
  ១,​ឈ្មោះ  ឈាន  ស្រស់ ភេទ​ប្រុស  អាយុ  ២៦​ឆ្នាំ (​មុខរបរ​បើកឡាន​ទឹក​ធ្វើ​ផ្លូវជាតិ​លេខ​5 ចំនុច​ភូមិ​កំពង់ព្រះ​)​មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​ស្នឹង  ស្រុក​បាណន់ ខេត្តបាត់ដំបង​
   ២,​ឈ្មោះ   នី  ស្រី​និ​ច ភេទ​ស្រី  អាយុ  ២៣​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ក្រ​ពេ​ី​កេ​ី​ត ឃុំ​ភ្នំ​សំពៅ  ស្រុក​បាណន់ ខេត្តបាត់ដំបង​។

 

វត្ថុតាង​ចាប់​យកបាន​រួមមាន​:-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក​ថ្លា​ចំនួន ២០​ថង់​មាន​ទម្ងន់​(៤,៣៨​ក្រាម​ទាំង​សំបក​)​សង្ស័យ​មាន​សារធាតុ​ញៀន​
-​សម្ភា​រះ​កែ​ច្នែ​សម្រាប់​ប្រេ​ី​ប្រាស់​ថ្នាំញៀន​មួយចំនួន​,​ថង់​សម្រាប់​ច្រក​រំលែក​ថ្នាំញៀន​លក់​មួយចំនួន​
-​ទូរស័ព្ទដៃ​ចំនួន ០២ គ្រឿង​, នាឡិការ​ដៃ​ចំនួន​០១​គ្រឿង​
-​កាបូប​លុយ​ចំនួន​០១, មាន​ប្រាក់​ខ្មែរ​ចំនួន ៣៥០០០​រៀល​(​បី​ម៉ឺន​ប្រាំ​ពាន់​រៀល​)​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​សង្កែ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នគរបាល​ស្រុក​សង្កែ​ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ជាមួយ​ថ្នាំញៀន​ចំនួន ២០​ថង់​

PLB Banner on article detail

អត្ថបទពេញនិយម