ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនស្អេកស្កះកណ្តាលក្រុងស្របនឹងបំរាមផឹកស៊ី ខណ:ខេត្តផ្សេងកំពុងរុះរើ

ថ្ងៃព្រហស្បតិ៍ 10 មិថុនា 2021, 9:47

សៀមរាប៖ ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនយ៉ាងស្អេកស្កះ នៅកណ្តាលក្រុងសៀមរាប ដែលមើលទៅហាក់កំពុងប្រណាំងនឹងបំរាម ហាមជួបជុំផឹកស៊ី ខណ:ដែលខេត្តផ្សេងទៀត កំពុងមមារញឹករុះរើទម្លាក់ផ្ទាំងស្រាបៀរចោល។

 

ផ្ទាំងស្រាបៀរទាំងនេះ មានឈ្មោះថា អានឆរ័ (AN CHOR) ដែលពេលនេះកំពុងបណ្តែតខ្លួនចំកណ្តាលទ្រូងផ្លូវ១ខ្សែស្ថិតក្នុងក្រុងសៀមរាប ដែលជាទូទៅ គ្រប់គ្នាហៅថា ផ្លូវតាណើយ។
 

 

ចំពោះករណីនេះ មហាជនលើកឡើងថា ក្នុងរដូវកាលជម្ងឺកូវីដកំពុងរាតត្បាត ហើយក្រសួងសុខាភិ បាលចេញបំរាម ហាមជួបជុំផឹកស៊ី ដែលពលរដ្ឋទូទៅបានប្រតិបត្តិតាមការណែនាំ បែជាស្រាបៀរអានឆរ័ បណ្តែតខ្លួន បង្ហាញឬទ្ធិលើទ្រូងផ្លូវ កណ្តាលក្រុងទេសចរទៅវិញ។ មហាជន បានលើកឡើងទៀតថា ព្រោះតែគោរពនិងប្រតិបត្តិបំរាម ក្លឹបកំសាន ហាងផឹកស៊ី ត្រូវបានបិទទ្វារ។ ឯពលរដ្ឋវិញបើទោះបីចង់ផឹកស៊ីក៍ហ៊ានត្រឹមតែ១ទៅ២កំប៉ុងហើយពួនក្នុងបន្ទប់ទៀត។ ប៉ុន្តែផ្ទាំងផ្សព្វផ្សាយស្រាបៀរ គ្របដណ្តប់ពេញដងផ្លូវ អាជ្ញាធរនិងមន្ទីរពាក់ពាន់ហាក់មិនខ្វាយ ខ្វល់អើពើ។ ម្យ៉ាងវិញទៀត ផ្ទាំងស្រាបៀរ អានឆរ័នេះ ទើបតែបណ្តែតខ្លួន ក្នុងរដូវកូវីដ ស្របនិងបំរាមហាមផឹកស៊ីនេះឯង។ 
 

 

អ្នកខេត្តសៀមរាបទាំងមូល បង្ហាញអារម្មណ៍សោកស្តាយ ដោយលើកឡើងថា ក្នុងដំណាក់កាលនេះ ប្រសិនបើ ដោះដូរមកផ្សព្វផ្សាយរូបភាពបែបអប់រំវិញ មិនដឹងថា ល្អយ៉ាងណានោះឡើយ។

 

ក្នុងរណីនេះលោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានអោយដឹងតាមទូរសព្ទ័នារសៀលថ្ងៃទី ៧ខែមិថុនាឆ្នាំ២០២១នេះថា លោកក៍បានឃើញហើយដែរចំពោះផ្ទាំងស្រាបៀរនេះ។ តែខាងគណ: កម្មការដែលមន្ទីរពាក់ពន្ធ័កំពុងពិនិត្យហើយ ចឹងទេខាងរដ្ឋបាលខេត្តទើបដឹង។

 

លោកសុខ ថុល នាយករដ្ឋបាលខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា ផ្ទាំងស្រាបៀរខាងលើគេមាន ច្បាប់។ ការផ្សព្វផ្សាយស្រាបៀរ មិនត្រូវបានហាម ឃាត់នោះឡើយ។ តែការជួបជុំផឹកស៊ី ពិតជាត្រូវហាម ឃាត់។អីចឹងទេ ការផ្សព្វផ្សាយស្រាបៀរ មិនពាក់ពន្ធ័នឹងការផឹកស្រាបៀរនោះឡើយ។
 

 

សូមបញ្ជាក់ថា ក្នុងខណ:នេះគេឃើញខេត្តកំពង់ ស្ពឺ បានកំពុងរុះរើទម្លាក់ផ្ទាំងស្រាបៀរចុះមកដីស្ទើតែ ១០០%ហើយ។ ចំណែកខេត្តកែបវិញ ថ្នាក់ដឹកនាំក៍បានប្តេជ្ញារុះរើផ្ទាំងស្រាបៀរចោលដូចគ្នាផងដែរ។ 
 

 

ករណីនេះ ក៍មានការលើកឡើងថា ផ្ទាំងផ្សព្វ ផ្សាយស្រាបៀរ នៅតាមបណ្តាខេត្តផ្សេងៗ ទម្លាក់ចុះអស់ហើយ ចឹងខេត្តសៀមរាប ប្រហែលទុកធ្វើជាគំរូ ក៍ល្អដែរ៕ ដោយ តាំង ហូ

ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនស្អេកស្កះកណ្តាលក្រុងស្របនឹងបំរាមផឹកស៊ី ខណ:ខេត្តផ្សេងកំពុងរុះរើ
ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនស្អេកស្កះកណ្តាលក្រុងស្របនឹងបំរាមផឹកស៊ី ខណ:ខេត្តផ្សេងកំពុងរុះរើ
ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនស្អេកស្កះកណ្តាលក្រុងស្របនឹងបំរាមផឹកស៊ី ខណ:ខេត្តផ្សេងកំពុងរុះរើ
ផ្ទាំងស្រាបៀរកំពុងបណ្តែតខ្លួនស្អេកស្កះកណ្តាលក្រុងស្របនឹងបំរាមផឹកស៊ី ខណ:ខេត្តផ្សេងកំពុងរុះរើ

PLB Banner on article detail

អត្ថបទពេញនិយម