ការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ

ថ្ងៃអង្គារ 8 មិថុនា 2021, 18:52

លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យគណៈរដ្ឋមន្រ្តីពន្លឿនការអនុវត្តគម្រោងនានាដែលនៅសេសសល់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជន ខណៈរដ្ឋាភិបាលនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ នឹងត្រូវផុតអាណត្តិ។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយ នៅថ្ងៃ ពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ លោក ប្រាយុទ្ធ បាននិយាយថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានអនុម័តការចំណាយស្មើនឹងថវិកាចំនួន ៩៨៤ ពាន់លានបាត នៃប្រាក់កម្ចី ១ទ្រីលានបាត ដែលបានយល់ព្រមដោយគណៈរដ្ឋមន្រ្តីកាលពីខែមេសាឆ្នាំមុន ដើម្បីយកមកប្រើប្រាស់ក្នុងការទប់ស្កាត់មេរោគរាតត្បាត កូវីដ-១៩ នាយករដ្ឋមន្រ្តីថៃរូបនេះ និយាយថា លោកបានណែនាំដល់គណៈរដ្ឋមន្រ្តីទាំងអស់ឱ្យពន្លឿនគម្រោងនានាដែលនឹងត្រូវអនុវត្តនៅឆ្នាំក្រោយ ហើយធ្វើផែនការដែលអាចត្រូវបានប្រើដោយរដ្ឋាភិបាលថ្មី ដោយសង្កត់ធ្ងន់ថាការបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាគន្លឹះសំខាន់បំផុត៕

ការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ ការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ ការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ ការងារផ្តល់ផលប្រយោជន៍ជូនពលរដ្ឋ ប្រយុទ្ធ បញ្ជាឱ្យមន្រ្តីពន្លឿនខណៈនៅសល់ ១ឆ្នាំទៀតនឹងផុតអាណត្តិ
PLB Banner on article detail

Tags

អត្ថបទពេញនិយម