នាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ តែឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនយ៉ាងសង្ហារ

ថ្ងៃអង្គារ 8 មិថុនា 2021, 18:41

មហាជនពិតជាបានស្គាល់តារាកំប្លែងក្នុងយូធូបបែប ឆ្លើយសំនួរដែលឆ្លើយមក ទោះជាសំនួរបែបណា ក៏អាចឆ្លើយបានដែរ ក្នុងវីដេអូនោះ ពិតជាធ្វើឲ្យមហាជនសើចសប្បាយ តែជាក់ស្តែងសម្រាប់ជីវភាពរបស់ប្អូនវិញ ពិតជាជួបការលំបាកជាខ្លាំង ដោយសព្វថ្ងៃ នាយប្រុញ មានក្រុមគ្រួសារដែលក្រីក្រ ហើយឪពុកជាជនពិការ ចំពោះបងប្អូនក៏មិនធូរធាដែរ សព្វថ្ងៃពួកគាតរស់នៅឯភូមិសូភី ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ។ ថ្មីៗនេះ នាយ ប្រុញ និងក្រុមគ្រួសារក៏ទើបតែទទួលបានផ្ទះថ្មីយ៉ាងស្រស់ស្អាតពីសប្បុរសជនផងដែរ ឯការងារសម្រាប់រកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារក៏មានជាបន្តបន្ទាប់ខណៈដែរជារឿយៗ គេតែងឃើញមុខកុមារារូបនេះ Live វីដេអូលក់ដីឡូត៍ និងផលិតផលផ្សេងៗនៅលើបណ្ដាញសង្គមពុំសូវដាច់នោះទេ។
ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយ បង្ហោះរូបភាពជាច្រើន នៅគណនីហ្វេសប៊ុកដែរមានឈ្មោះថា អាប្រុញ ម្ចាស់ដើម Ah Brunh ​ ដោយកន្លងមក ធ្លាប់តែឃើញនាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ ឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនម៉ាអេម ដោយក្នុងនោះគេឃើញនាយ ប្រុញ  បានស្លៀកពាក់អាវធំពណ៌ខ្មៅ មាន អង្គរក្ស ការពារ ឆ្វេស្តាំ  អមទៅដោយ ឡាន សេរីទំនើបដែល ខ្សែជីវិតរបស់នាយ បានប្តូរស្ទើតែ ១៨០ឌីគ្រេ ក្រោយឃើញបែបបេះ ឃើញមានបងប្អូនមហាជន បានចូលមកខមិនសរសើរ សារទរដល់ ដល់កុមាររារូននេះគ្រប់គ្នាផង៕

នាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ តែឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនយ៉ាងសង្ហារ នាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ តែឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនយ៉ាងសង្ហារ នាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ តែឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនយ៉ាងសង្ហារ នាយ ប្រុញ ដោះអាវថតយូធូបក្នុងព្រៃ តែឥឡូវឡើងកូដថតជាមួយតារាល្បីលេងខ្លួនយ៉ាងសង្ហារ
PLB Banner on article detail