អ្នកធ្វើចត្តាឡីស័ក ៣នាក់ រត់គេចពីមណ្ឌលនៅខេត្តប៉ៃលិនសមត្ថកិច្ចកំពុងស្រាវជ្រាវ

ថ្ងៃពុធ 9 មិថុនា 2021, 10:51

(ប៉ៃលិន) តាមប្រភព ព័ត៌មានបានឲ្យដឹងថាមានករណីអ្នកធ្វើចត្តាឡីស័កចំនួន៣នាក់បានរត់គេចចេញពី មណ្ឌលចត្តាឡីស័កនៅក្រុងប៉ៃលិន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួននិងក្រកាសតាមតេលេក្រាមឲ្យអ្នកប្រចាំការតាមគោលដៅព្រំប្រទល់ត្រួតពិនិត្យលើជនទាំង៣អ្នកដែលបានរត់គេច ហើយអ្នកទាំង៣នាក់នោះផ្ទុកសារធាតុញៀននៅក្នុងខ្លួន។

 

ប្រភពបន្តថាការរត់គេចនោះកាលពីយប់ថ្ងៃទី៨ឈានចូលថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ដោយបន្លំខ្លួនចេញរួចគេចតែម្តង អ្នករត់គេចទាំង៣នាក់រួមមាន 

ទី១.ឈ្មោះ ផាត់ឆាឡាផុង ឡយវិឡាត់ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្នែរសញ្ជាតិខ្មែរកើតនៅប្រទេសថៃនៅ ភូមិនៃមឿន ឃុំលឿងមឿង ស្រុកឈុំផនខេត្តឈុំផនប្រទេសថៃ មានទីលំនៅសព្វថ្ងៃភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

 

ទី២.មានឈ្មោះឃឹម សុគាដែនហៅក្រៅពៅ ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរទីកន្លែងកំណើតភូមិតាមួងឃុំឈូកស ស្រុកកំពុងត្រឡាចខេត្តកំពុងឆ្នាំង សព្វថ្ងៃរស់នៅភូមិរំចេក៤សង្កាត់រតនះក្រុងបាត់ដំបងខេត្តបាត់ដំបង និងបច្ចុប្បន្នមករស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

 

ទី.៣-ឈ្មោះ ត អែទះ ភេទស្រី អាយុ២៨ឆ្នាំជនជាតិឥស្លាម សញ្ជាតិខ្មែរទីកន្លែងកំណើតភូមិត្រពងជ្រៅ ឃុំឈូកស ស្រុកកំពុងត្រឡាចខេត្តកំពុងឆ្នាំង បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន។

 

ពាក់ព័ន្ធការរត់គេចនេះដែរភ្នាក់ងារយើងបានទូរស័ព្ទទៅឯកឧត្តម ចេនញាញ់បានឲ្យដឹងថាអ្នកទាំង៣នាក់នោះជាអ្នកប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវិដ.១៩ហើយបានយកពួកគាត់មកធ្វើចត្តាឡីស័កកាលពីថ្ងៃទី៣០ខែឧសភាកន្លងមកគឺជិតដល់ថ្ងៃចេញហើយប្រហែលជាពួកគាត់មានផ្ទុកនូវសារធាតុញៀនទើបបានជារត់គេចខ្លួនយ៉ាងនេះ៕

អ្នកធ្វើចត្តាឡីស័ក ៣នាក់ រត់គេចពីមណ្ឌលនៅខេត្តប៉ៃលិនសមត្ថកិច្ចកំពុងស្រាវជ្រាវ
អ្នកធ្វើចត្តាឡីស័ក ៣នាក់ រត់គេចពីមណ្ឌលនៅខេត្តប៉ៃលិនសមត្ថកិច្ចកំពុងស្រាវជ្រាវ
អ្នកធ្វើចត្តាឡីស័ក ៣នាក់ រត់គេចពីមណ្ឌលនៅខេត្តប៉ៃលិនសមត្ថកិច្ចកំពុងស្រាវជ្រាវ
អ្នកធ្វើចត្តាឡីស័ក ៣នាក់ រត់គេចពីមណ្ឌលនៅខេត្តប៉ៃលិនសមត្ថកិច្ចកំពុងស្រាវជ្រាវ

PLB Banner on article detail