នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ០១នាក់​ ពីបទរក្សាទុកថ្នាំញៀន

ថ្ងៃអង្គារ 8 មិថុនា 2021, 17:5

បាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាគី នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ១៧និង៥០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី១៤ ស្ថិតក្នុងភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

 

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ សឿង ពៅវាសនា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៩ ថង់ ទម្ងន់ ២,៣៥ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង 
- អំពូលកែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន០១ និងសម្ភារៈប្រើប្រាស់មួយចំនួន។ 

 

​ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ០១នាក់​ ពីបទរក្សាទុកថ្នាំញៀន

PLB Banner on article detail

អត្ថបទពេញនិយម