AIREEN Juist Dey Phumi Realthy

ដកហូតថ្នាំញៀនជាង ១០០ក្រាម ក្រោយឃាត់ខ្លួនជនសង្ស័យ០១នាក់

ថ្ងៃអង្គារ 8 មិថុនា 2021, 17:1

ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

 

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ២០និង០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចក្រុមទី៤២ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

 

 ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ លី ដាលី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានមាន! -ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន(ម៉ាទឹកកកICE)ចំនួន ០៥ ថង់ ទម្ងន់ ១៣២,៧៦ក្រាមទាំងសំបក
-ទូរស័ព្ទដៃចំនួន០១គ្រឿង 
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០២គ្រឿង
 -ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន។ 

 

ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងថ្នាំញៀនរហូតមកដល់ថ្ងៃនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

ដកហូតថ្នាំញៀនជាង ១០០ក្រាម ក្រោយឃាត់ខ្លួនជនសង្ស័យ០១នាក់

PLB Banner on article detail

អត្ថបទពេញនិយម