AIREEN Juist Dey Phumi Realthy

អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

ថ្ងៃអង្គារ 8 មិថុនា 2021, 16:59

ព្រឹកថ្ងៃចន្ទ ១២រោច ខែជេស្ឋ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ  អញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបញ្ជូនលទ្ធផលនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុកព្រៃនប់ ស្នងការនគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងគណបក្សនយោបាយ ។ 

 

លោក តេង វណ្ណឌី ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានរបៀបវារៈចំនួនពីរ ទី១.ពិភាក្សាជា មួយភាគីពាក់ព័ន្ធរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥។ ២.បណ្តុះបណ្តាលគណ:បក្សនយោបាយ ស្តីពីរៀបចំការបោះឆ្នោត ការចុះបញ្ជីគណៈនយោបាយ និងបេក្ខជនគណបក្សនយោបាយ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ ទោះបីក្នុងបរិបទនៃជំងឺកូវីដ-១៩ យើងអនុវត្តតាមនិតិវិធីចំនួនបួនមានដូចជា: ១.ការចុះបញ្ជីគណ:បក្សនយោបាយតាមប្រព័ន្ធព័ត៌មានវិទ្យា
២.បញ្ហាប្រឈមក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ 
៣.ការអនុវត្តសាកល្បងដោយប្រើប៊ិកគំនូសសញ្ញាគាំទ្រលើសន្លឹកឆ្នោត 
៤.ការបញ្ជូនលទ្ធផលបណ្តោះអាសន្នតាមប្រព័ន្ធព័ត៌មានវិទ្យា។ 

 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ ទោះបីជំងឺកូវីដ-១៩ កំពុងមានការរាតត្បាតនៅខេត្តព្រះសីហនុ ក៏មន្ត្រីលេខាធិការដ្ឋានមិនរុញរាក្នុងការបំពេញភារកិច្ចក្នុងការរៀបចំការបោះឆ្នោតសាកល្បងនៅស្រុកព្រៃនប់ មានចំនួន ០២មណ្ឌល នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ម្យ៉ាងទៀតការធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោត តាមប្រព័ន្ធពត៌មានវិទ្យាជួយកាត់បន្ថយបញ្ហាប្រឈមនានា និងការចូលរួមរបស់គណបក្សនយោបាយក្នុងការចូលរួមសង្កេតការណ៍តាមដានការបោះឆ្នោត ការរាប់សន្លឹកឆ្នោតទទួលបានសុខដុមនីយកម្ម ។
  

 

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើសុំឱ្យគណៈបក្សនយោបាយចូលរួមធាតុចូលនូវទស្សនៈនៃកំណែទម្រង់នៃការបោះឆ្នោតស្របតាមបច្ចេកវិទ្យាទំនើបនៃការបោះឆ្នោតសាកល្បងនាពេលខាងមុខ និងឈានទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនៅឆ្នាំបន្តទៀត ។ 
  

 

ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្តក៏បានណែនាំឱ្យក្រុមការងារលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក៏ដូចជាអង្គបោះឆ្នោតទាំងអស់ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព នៅតាមការិយាល័យបោះឆ្នោតត្រូវមានទូរបាញ់ថ្នាំសម្លាប់មេរោគមុនពេលបោះឆ្នោត និងក្រោយបោះឆ្នោត ដើម្បីធានាថាអ្នកចូលរួមបោះឆ្នោតនិងមន្ត្រីការិយាល័យបោះឆ្នោតរបស់យើង មិនមានការឆ្លងជំងឺកូវីដ-១៩ ។

អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត
អភិបាលខេត្តព្រះសីហនុ បើកវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត

PLB Banner on article detail

អត្ថបទពេញនិយម