រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​

ថ្ងៃអង្គារ 8 មិថុនា 2021, 10:9

​ខេត្តបាត់ដំបង​! យ៉ាងហោចណាស់​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​បុរស​ជា​ប្តី​និង​កូន​ម្នាក់​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ដែល​បង្ករ​ឡើង​ដោយ​ខ្លួនឯង​។​

 

​លោក​វរសេនីយ៍ទោ សេង លុច អធិការនគរបាល​ស្រុក​ថ្មគោល បានអោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ២១​និង​៤៥​នាទី ថ្ងៃទី​០៧ ខែ មិថុនា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ កំពុង​ស្ថាបនា ស្ថិត​ត្រង់ចំណុច​ក្រុមទី​១៥ ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល  ខេត្តបាត់ដំបង ។

 

​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ម៉ាក​ហ្វ៊ុ​យ​សូ​(FUSO) ពណ៍​ទឹកប្រាក់ ស៊េរី​២០០២ មួយគ្រឿង ពាក់​ស្លាក​លេខ បាត់ដំបង 3A-4022 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​វាង​ទៅ​ទ្រូងផ្លូវ​ខាងលិច បាន​បួង​ចង្កូត​មិនទាន់​ក៍​ជ្រុល​បុក​ខឿន​ទ្រូងផ្លូវ បណ្តាលឱ្យ​ក្រឡាប់​ខូចខាត​ទាំង​រថយន្ត​និង​រនាំង​ដែក​ទ្រូងផ្លូវ​យ៉ាងដំណំ ហើយ​អ្នកបើកបរ​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រងរបួស​ស្រាល និង​អ្នករួមដំណើរ​ពីរ​នាក់​ឈ្មោះ ដុស សុធា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ប្រពន្ធ​(​ស្លាប់​) និង​ឈ្មោះ ចាន់ សុខ​ហេង ភេទ​ប្រុស អាយុ​១៣​ឆ្នាំ (​រងរបួស​ធ្ងន់​) ទាំងបី​នាក់​រស់នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​សាកសព​ត្រូវបាន​ប្រគល់អោយ​ខាង​សាច់ញាតិ​យកទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី  ដោយឡែក​រថយន្ត​ក្រោ​ធ្វើ​គំនូស​ហេតុ​រួច​បាន​ស្ទូច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​
រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​
រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​
រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​
រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​
រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បើក​បុក​រនាំង​ទ្រូងផ្លូវ​បណ្តាលអោយ​ក្រឡាប់ ស្លាប់​និង​របួស​០៣​នាក់​

PLB Banner on article detail