បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​

ថ្ងៃអង្គារ 8 មិថុនា 2021, 8:46

​ខេត្ដ​សៀមរាប​៖ មេក្លោង​រៀប​ដី​ខ្យល់​លក់ និង​ឆបោក​ត្រូវបាន​បញ្ជូន​ខ្លួន​ចូលកាន់ ព​ន្ឋ​នាគារ​ខេត្តសៀមរាប​រួចហើយ កាលពី​ថ្ងៃ​សុក្រ ទី​៤ ខែមិថុនា ក្រោយពី​សាកសួ​ចម្លើយ ពី​ចៅក្រម​ស៊ើបអង្កេត​រួចមក​។

 

លោក ផូ ស៊ីផា​នេះ គេ​គ្រប់គ្នា​ទទួលស្គាល់ថា​មនុស្ស​ហ៊ាន​ទាំង​បំពាន​ច្បាប់ ជា​ជើង​ខ្លាំងពូកែ​រៀប​ដី​ខ្យល់​ម្នាក់​តែងតែ​យកឈ្មោះ លោកធំ​មក​អួតអាង កាង​នូវ​អំពើ​ទុច្ចរិត​របស់ខ្លួន ជា​យូរ​ឆ្នាំ​មកហើយ​។​ជនល្មើស​ម្នាក់នេះ​ក៏​ឃើញ​ដើរ​ញឹកញាប់​ជាមួយ​មេ​ឈ្មួញ​រៀប​ដី​ល្បីឈ្មោះ​លី អ៊ុ​អេង ផងដែរ​។​ក្រៅពី​អំពើ​រកស៊ី​ទុច្ចរិត​រៀប​ដី​ខ្យល់​លក់ ឈ្មោះ ផូ ស៊ីផា ក៏​ពូកែ​ខាង​រំលោភ​យក​ដី​ស្របច្បាប់​របស់​អ្នក​ទីទៃ និង​លក់​ដី​ជាន់ក​ម្មសិ​ទ្ឋ​គ្នា ពីមួយ​ទៅមួយ និង​ពូកែ​ប្រើល្បិច​លួងលោម​មិត្ត​ភ​ក្រ​អោយ​ជឿទុកចិត្ត អោយមក​បណ្តាក់ទុន​ជាមួយ ចុងក្រោយ​វ័ន​ករ​ទាំងអស់គ្នា ព្រោះតែ​ចាញ់​ល្បិចកល​លោក ផូ ស៊ីផា រូបនោះ​។ បច្ចុប្បន្ននេះ លោក ផូ ស៊ីផា​នេះ ជាប់បំណុល​ប្រាក់​ពី​មិត្ត​ភ​ក្រ​ជាច្រើន​នាក់​ទៀត ដែល​កំពុង​រៀប​ប្តឹង ផូ ស៊ីផា ដោយ​ផូ ស៊ីផា សន្យា​សង​វិញ​មួយ​គុណ​ជា​ពីរ ។

 

​បើតាម​ប្រភពព័ត៌មាន បានអោយដឹងថា ទំ​រាប់​ចាប់​ជននេះ​បាន ឃើញ​មាន​អន្តរា​គម​ន៏​ខ្លាំងណាស់​ពី ឯកឧត្តម និង​ឧកញ៉ា​មួយចំនួន​ចង់អោយ​សម្របសម្រួល​នៅក្រៅ​ឃុំ ដោយសារ​ប្រតិកម្ម​របស់​ដើមបណ្តឹង​មាន​ច្រើន​គ្នា​ពេក​មិនមែន​មានតែ​ម្នាក់​ទេ ការ​អន្តរា​គម​ន៏​ក៏​ស្ងាត់​ទៅវិញ​។​ខាងដើម​បណ្តឹង​ជាច្រើន បាន​ស្នើសុំ​ស្ថាប័ន​តុលាការ​ផ្តល់​ការ កាត់ក្តី​អោយបាន​យុ​ត្តិ​ធ៌​ម និង​ត្រឹមត្រូវ​តាមច្បាប់​បំផុត ដើម្បី​ជា​គំរូ​ល្អ​ដល់​ប្រព​ន្ឋ័​ច្បាប់​ស្រុក​ខ្មែរ​ដែលមាន​ឯកឧត្តម កើត រិ​ទ្ឋិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ខិតខំ​ប្រឹងប្រែង​កែលម្អ​ស្ថាប័ន​មួយ​នេះ​អោយ មាន​យុត្តិធម៌ និង​តម្លាភាព​នៅ ក្នុងសង្គម​។​

 

​គួ​រំលឹកថា លោក ផូ ស៊ីផា អាយុ ៤៦​ឆ្នាំ ត្រូវបាន​កងកំលាំង សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ទៅតាម​ដឺ​ការបង្គាប់ អោយ​នាំខ្លួន​លេខ ១៧៣/២១ ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ របស់​ព្រះរាជ អាជ្ញា នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​បង្គាប់​អោយ​នាំ​លោក ខ្លួន ផូ ស៊ីផា មុខរបរ​គួ​ក​ជេរ​ដី ខណៈដែល​ជននេះ​គេចវេស មិន​ព្រម​ចូលខ្លួន ទៅតាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង​។​

 

​យោងតាម​បណ្តឹង​របស់លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ “​ប្រើ​អំពើ​ហឹ​ង្សា​លើ​អ្នកកាន់កាប់​អ​ច​ន​វត្ថុ​ដោយ សុចរិត​” និង​បទ “​ប្រឆាំង​និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ចំណែក​សុំ​ណុំ​រឿង​មួយទៀត កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ លោក ផូ ស៊ីផា ត្រូវបាន​កំលាំងចំរុះ ដឹកនាំ​ដោយ​អាជ្ញា សាលាដំបូង​ខេត្តសៀមរាប និង​កងកំលាំង​ប៉ូលីស ក្រុង បាន​ចុះ​អនុវត្ត ដឺ​កាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់ទុករ​ថយ​ន្ថ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330 ពណ៌​មាស ស្លាក​លេខ សៀមរាប​2B-6806 ជា​កម្ម​សិទ្ឋិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើមបណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​)  ពីបទ “​រំលោភ​លើ ទំនុកចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៥​ញ​/២៩១​សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ព​ន្ឋ​នាគារ​ជាប់ទោស​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ពីបទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា សង​សំណង ការខូចខាត​៥​ម៉ឺន​ដុល្លា និង​សងជំងឺចិត្ត​៣០​លាន​រៀល ។

 

ជាមួយគ្នា​នោះ ជន​ឆបោក​រូបនេះ ក៏មាន​សុំ​ណុំ​បណ្តឹង​ធ្ងន់​មួយទៀត នៅក្នុង​តុលាការ ឧ​ទ្ឋ​រ​ខេត្តបាត់ដំបង​នៅឡើយ​ពីបទ​ឆបោក លុយ ដៃគូ​រកស៊ី​ជាមួយគ្នា​រាប់ម៉ឺន​ដុល្លា យកទៅ​ទិញ​ដី​ដាក់ឈ្មោះ ម្នាក់ឯង​។​ក្រៅពី​សុំ​ណុំ​រឿង​ខាងលើ នៅមាន​សុំ​ណុំ​រឿង​ធ្ងន់ៗ​កំពុង​ប្តឹង លោក ផូ ស៊ីផា នៅ​តុលាការ​ជាច្រើន​ទៀត​នៅឡើយ សុ​ទ្ឋ​តែ​ជា​សុំ​ណុំ​រឿង​ពាក់​ព​ន្ឋ័​បទល្មើស​ព្រហ្មទណ្ឌ គេ​មិនដឹងថា​លោក ផូ ស៊ីផា នេះ​គេចចេញ មក​នៅក្រៅ​ឃុំ​បាន​ដោយ​របៀប​ណា​ទេ ទោះ​ជាមាន​ស្លាប​ក៏​ហោះ ចេញ​មិន​រួច​ដែរ​៕ ដោយ តាំង ហូ​

បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​
បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​
បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​
បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​
បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​
បញ្ជូន​ជន​ឆបោក​រៀប​ដី​ខ្យល់​លក់ ផូ ស៊ីផា ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប​

PLB Banner on article detail

អត្ថបទពេញនិយម