អភិបាលខេត្ត​ព្រះសីហនុ បន្ត​ដាក់ចេញ​វិធានការ​ក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ​

ថ្ងៃច័ន្ទ 7 មិថុនា 2021, 8:51

​ព្រឹក​ថ្ងៃអាទិត្យ ១១​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ពិនិត្យ​លើ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ នៃ​ខេត្ត​ព្រះសីហនុ ជា​តំបន់​លឿង ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការត្រៀម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដោយមាន​ការចូលរួម​ពី​លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​ប្រជុំ​ក្នុង​ក្របខណ្ឌ​គណ​:​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត និង​ដាក់ចេញ​វិធានការ​រដ្ឋបាល​ក្នុងភូមិ​សាស្ត្រ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ កន្លងមក​ដោយសារ​កា​រខិត​ខំ​របស់​ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យ​ការបិទ​ខ្ទប់​របស់​យើង​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដែល​បង្ហាញថា​វិធាន​ការបិទ​ខ្ទប់​របស់​យើង​ត្រឹមត្រូវ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តំបន់​ទំនប់រលក មិនបាន​ចូលរួម​អនុវត្ត​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល និង​ការណែនាំ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ធ្វើឱ្យមាន​ការឆ្លង​រាលដាល​ឡើងវិញ​។ ជាមួយគ្នានេះ ត្រូវ​បន្ត​ដាក់​ជា​តំបន់​លឿង​នូវ ក្រុងព្រះសីហនុ និង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដោយ​បន្ថែម​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​លើ​ការផាកពិន័យ និង​វិធានការ​ច្បាប់​ចំពោះ​បុគ្គល​ដែល​មិន​អនុវត្តតាម​ការណែនាំ​។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ ដែល​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ផ្កា​រីក​នៃ​ការចាក់​វ៉ាក់សាំង​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយសារតែ​រាជធានី​ភ្នំពេញ​ជា​ចំណុចកណ្តាល ដែល​ឆ្លងកាត់​មកពី​បណ្តា​ខេត្ត​នានា និង​ជា​ចំណុច​មាន​ហានិភ័យ​ខ្ពស់​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បានរៀបចំ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ខេត្តកណ្ដាល បន្ទាប់មក​ខេត្ត​ព្រះសីហនុ ក៏​ជា​ខេត្ត​អទិភាព​ក្នុងការ​ទទួលបាន​វ៉ាក់សាំង ដូច្នេះ​យើង​ត្រូវ​ត្រៀមលក្ខណៈ និង​ចាត់ចែង​កិច្ចការងារ​ផ្សេងៗ​ឱ្យបាន​រួចជាស្រេច​ដើម្បី​រង់ចាំ​វ៉ាក់សាំង​ថ្មី​ចាក់​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​ព្រះសីហនុ​របស់​យើង​៕​

PLB Banner on article detail