សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​

ថ្ងៃសុក្រ 4 មិថុនា 2021, 9:53

សៀមរាប ៖ មេ​ឈ្មួញ​រៀបចំ​ដី​ខ្យល់​លក់ និង​ជន​ឆបោក​ម្នាក់ នៅ​ខេត្តសៀមរាប ត្រូវបាន​កងកំលាំង​សមត្ថកិច្ច​ខេត្ដ ធ្វើការ​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ ទៅតាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៧៣/២១ ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប នៃ​ពាក្យបណ្តឹង​របស់លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ។​

 

​ជន​ត្រូវ​ចោទ​នេះ មានឈ្មោះ​ផូ ស៊ីផា អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ខេត្ដ​សៀមរាប មុខរបរ​គួ​ក​ជេរ​ដី ហើយ​ជននេះ គេចវេស មិន​ព្រម​ចូលខ្លួន ទៅតាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង ។​

 

​យោងតាម​បណ្តឹង​របស់លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ​“​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ដោយ សុចរិត​” និង​បទ “​ប្រឆាំង និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

 

​បើតាម​ខ្លឹមសារ​នៃ​បណ្តឹង បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១​នោះ គណៈកម្មការ​សុរិយាដី​ខេត្ត និង​ស្រុក​បន្ទាយស្រី បាន​ចុះ​បោះបង្គោល​ព្រំ លើ​ក្បាលដី​ជា​ប្រភេទ​ប្លង់រឹង​ទាំង​៦​ក្បាលដី ដែលមាន​ចំនួន​សរុប​២១.៤​ហិកតា នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប (​ជិត​ទីតាំង​គម្រោង បុរី​អង្គរ​លែ​ន ម៉ាក្ស​)​។ ក្នុងពេលដែល​ក្រុម​គណៈកម្មការ​ចំរុះ កំពុង​ប្រតិបត្តិការ​ស្រាប់តែ​លោក ផូ ស៊ីផា បាន​ចុះមក​រារាំង​ដក​បំផ្លាញ​បង្គោលព្រំ ដោយ​ការស្រែក​ជេរប្រមាថ​ជាមួយ​ចារឹក​ច្រងេងច្រងាង​បែប​មនុស្ស​ពាល មកលើ​សមត្ថកិច្ច និង​ម្ចាស់​ដី កំពុង​អនុវត្ត តួនាទី​របស់​ពួកគេ​។​ជាង​នោះ​ទៅទៀត លោក ផូ ស៊ីផា បាន​យក​គ្រឿងចក្រ​អ៊ី​ច​ស្ការ មក​កាយ​ហ៊ុមព័ទ្ធ​ព្រំ ដី​រំលោភ​លើដី​ស្របច្បាប់ ដែលមាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប្លង់រឹង​) ត្រឹមត្រូវ ក្នុង​គោលបំណង​លក់​ទៅអោយ​ក្រុមហ៊ុន​ពុះ​ឡូត៍​ក្នុងស្រុក​មួយ​។ លោក ផូ ស៊ីផា នេះ​ល្បី​ខាង​រៀប​ដី​ខ្យល់ លក់​ពីមួយ​ដាក់​ទៅមួយ តាម​រូបភាព​លក់​អោយ​អ្នក​ចាស់​រួចហើយ លក់​បន្ត​ទៅអោយ អតិថិជន​ថ្មីៗ​ទៀត ជាន់​កម្មសិទ្ធិ​គ្នា​ជាច្រើន ទោះជា​ដឹង​មាន​ម្ចាស់​ហើយក៏​ដោយ​។ ក្រៅពី​បណ្តឹង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះ​ក៏មាន បណ្តឹង​ជាច្រើន​ទៀត បាន​ប្តឹង​ចូលទៅ​កាន់​តុលាការ ពី “​បទ​ក្បត់​ទុកចិត្ត​”​។​

 

​បើតាម​ដើមបណ្ដឹង ដដែល បាន​ឲ្យ​ដឹង​ទៀតថា លោក ផូ ស៊ីផា កំពុងមាន​អ្នក​អន្តរាគមន៍ ជួយ​អោយនៅ​ក្រៅ​ឃុំ​។ ម្ចាស់​បណ្តឹង​ទាំងអស់ ដែល​ដាក់​បណ្តឹង​នៅ​តុលាការ បានស្នើ​សុំ​ដល់​អ្នក​ដែល​ចង់​ជួយ ផូ ស៊ីផា កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ទុក​ភារកិច្ច​នេះ ឲ្យ​តុលាការ ធ្វើការ​ស៊ើបអង្កេត​សិន ព្រោះ​បណ្តឹង​របស់​របស់ ផូ ស៊ីផា នេះ​មាន​បទល្មើស​ច្រើនណាស់​។​

 

​សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ កំលាំងចំរុះ​ដឹកនាំ ដោយ​អាជ្ញា​សាលាដំបូង​ខេត្តសៀមរាប និង​កងកំលាំង​ប៉ូលិស ក្រុង​បាន​ចុះ​អនុវត្ត​ដីកា​សម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់ទុក​រថយន្ដ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330 ពណ៌​មាស ស្លាក​លេខ សៀមរាប 2B-6806 ជា​កម្មសិទ្ធិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើមបណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​) ពីបទ “​រំលោភ​លើ ទំនុកចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដាក់ពន្ធនាគារ ជាប់ទោស​១​ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ពីបទ បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា សង​សំណង ការខូចខាត​៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​៣០​លាន​រៀល ៕ ដោយ តាំង ហូ​

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​
សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​ឆបោក​លក់​ដី​ខ្យល់​ឱ្យ​ពលរ​ដ្ធ​

PLB Banner on article detail