AIREEN Juist Dey Phumi Realthy

មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​

ថ្ងៃព្រហស្បតិ៍ 3 មិថុនា 2021, 15:4

(​ខេត្ត​ព្រះសីហនុ​)៖ មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃទី​03​ ឧសភា ឆ្នាំ​2021 បានផ្តល់​ធាតុ​ចូល​កសិកម្ម គាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ នៃ​កម្មវិធី  ASPIRE របស់​មន្ទី​រកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះសីហនុ ជូន​ដល់​ពលរដ្ឋ​ក្នុង​ឃុំ​ចំនួន៣ ​ក្នុងស្រុក​ព្រៃនប់ ។

 

​នៅក្នុង​ពិធី​នោះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ លោក នេន ចំរើន ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន  ។

 

​តាម​របាយការណ៍​ម​ន្ទីរកសិកម្ម​ បានអោយដឹងថា នៅក្នុង​អំឡុង​ឆ្នាំ​2021​នេះ មន្ទី​រកសិកម្ម​បាន​អនុវត្ត​អនុ​កម្មវិធីផ្ស​ព​ផ្សាយ​បច្ចេកទេស​កសិក​ម្មៗ​ថ្មី ដែល​ធន់​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ​(ASPIRE) ដែល​កម្មវិធី​នេះ​បាន​អនុវត្តន៍​សកម្មភាព​ក្នុងស្រុក​ចំនួន​3 មាន​15​ឃុំ បាន​ចំនួន​17​បណ្តុំ​អា​ជី​កម្ម​ស្មើ​នឹង​839​គ្រួសារ ​លើសពី​ឆ្នាំ​2020​បាន​ត្រឹម​9​បណ្តុំ​ស្មើ​និង​429​គ្រួសារ ដែលមាន​ស្ត្រី​ជា​មេផ្ទះ​ចំនួន​112​គ្រួសា​រ។​

 

​របាយការណ៍​ដដែល​បាន​បន្តថា ជាក់ស្តែង​ដូច​ព្រឹក​នេះ កម្មវិធី​ផ្ដល់​មាន ÷
​ជីអ៊ុយរ៉េ និង​ជី​DAP​ដល់​សមាជិក​បណ្តុំ​អាជីវកម្ម​ដំ​ណាំ​ស្រូវ​ចំនួន​111​គ្រួសារ មកពី​តាម​ឃុំ​ចំនួន​3​ក្នុងស្រុក​ព្រៃនប់  ក្ងនុ​នោះ​មាន ឃុំ​ជើងគោ​ចំនួន​56​គ្រួសារ ទទួលបាន​ជី​ជីអ៊ុយរ៉េ និង​ជី​DAP​ចំនួន​112​បាវ ។​

 

​ឃុំ​សាមគ្គី​ចំនួន​35​គ្រួសារ​ទទួលបាន​ជី​ជីអ៊ុយរ៉េ និង​ជី​DAP​ចំនួន​70​បាវ​។ ​ឃុំ​ទឹកល្អក​់ចំនួន​20​គ្រួសារ​ទទួលបាន​ជី​ជីអ៊ុយរ៉េ និង​ជី​DAP​ចំនួន​40​បាវ ។

 

​នៅក្នុង​ឱកាស់នោះ​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត បានផ្តាំផ្ញើរ​អោយ​បងប្អូន​ប្រឹងប្រែង ក្នុង​ក្របខណ្ឌ​បច្ចេកទេស​ថ្មី ធន់​និង​ការប្រែប្រួល​អាកាសធាតុ ប្រើប្រាស់​រយៈពេល​ខ្លី ចំណាយ​ដើម​ទន់​តិច​ទទួលបាន​ផល​ច្រើន ពិសេស​រក្សារ​បាន​ស្ថានភាព​ប្រក្រតី​តាម​ជីវភាព​គន្លង​ថ្មី​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​កូ​វិដ​-19 ៕​

មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​
មន្ទី​រកសិកម្ម​ខេត្ត​ព្រះសីហនុ ផ្តល់​ធាតុ​ចូល​កសិកម្មគាំទ្រ​ដល់​បណ្តុំ​អាជីវកម្ម​ដំណាំ​ស្រូវ ជូន​​ពលរដ្ឋ ស្រុក​ព្រៃនប់​

PLB Banner on article detail

អត្ថបទពេញនិយម