ប្រធានាធិបតី​អាមេរិក បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​រុករក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​អាក់ទិច រដ្ឋ អា​ឡា​ស្កា

ថ្ងៃពុធ 2 មិថុនា 2021, 13:10

សារព័ត៌មាន BBC នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ នេះ បានចុះផ្សាយថា ​រដ្ឋបាល​លោក ចូ បៃ​ដិ​ន បានសម្រេច​ផ្អាក​អាជីវកម្ម​រុករក​ប្រេង និង​ឧស្ម័ន​នៅឯ​តំបន់​ជម្រក​សត្វព្រៃ​ជាតិ​អាក់ទិច (Arctic National Wildlife Refuge) ក្នុង​រដ្ឋ​អា​ឡា​ស្កា (Alaska) ស្របពេល​កំពុង​ត្រួត​ពិនិត្យឡើងវិញ​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន ។​

 

​លោក ចូ បៃ​ដិ​ន បានចេញ​បទបញ្ជា​ប្រតិបត្តិ​មួយ​នៅ​ថ្ងៃទី​២០ ខែមករា ដើមឆ្នាំ​នេះ ដោយ​បង្គាប់​អោយមាន​ការត្រួតពិនិត្យ​ឡើងវិញ ពី​ផលប៉ះពាល់​ដល់​បរិស្ថាន ដែល​អាច​បង្កឡើង​ដោយ​សកម្មភាព​រុករក​ប្រេង និង​ឧស្ម័ន ឬ​ចន្លោះប្រហោង​ផ្នែក​ច្បាប់​នៃ​គម្រោង​រុករក​នេះ ដែល​ត្រូវ​បានអនុម័ត​ដោយ​អតីត​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ។ ទីជម្រក​សត្វព្រៃ​នេះ មាន​ផ្ទៃ​៧​ម៉ឺន​៨​ពាន់​គីឡូ​ម៉ែត្រក្រឡា និង​ជាទី​ជម្រក​សម្រាប់​សត្វព្រៃ​ដ៏​កម្រ​ជាច្រើន ជាពិសេស​គឺ​ខ្លាឃ្មុំ​ទឹកកក ។​

 

​បើតាម​មន្ត្រី​អាមេរិក​ពីរ​នាក់​នៅក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ការផ្អាក​ការរុករក​ប្រេង និង​ឧស្ម័ន​នៅឯ​តំបន់​ជម្រក​សត្វព្រៃ​ជាតិ​អាក់ទិច ធ្វើឡើង​តាម​ការសន្យា​របស់លោក ចូ បៃ​ដិ​ន នៅពេល​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​នៅ​ថ្ងៃ​ដំបូង ៕

ប្រធានាធិបតី​អាមេរិក បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​រុករក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​អាក់ទិច រដ្ឋ អា​ឡា​ស្កា
ប្រធានាធិបតី​អាមេរិក បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​រុករក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​អាក់ទិច រដ្ឋ អា​ឡា​ស្កា
ប្រធានាធិបតី​អាមេរិក បញ្ជា​ឱ្យ​ផ្អាក​អាជីវកម្ម​រុករក​ប្រេង​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​អាក់ទិច រដ្ឋ អា​ឡា​ស្កា

PLB Banner on article detail

អត្ថបទពេញនិយម